រដ្ឋាភិបាលថ្មីរបស់អុីស្រាអែល បានបញ្ជាឱ្យបើកការវាយប្រហារតាមអាកាសទៅកាន់ តំបន់ហ្គាហ្សា

  • 2021-06-16 03:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សាស្ទ្រីបជាថ្មីម្តងទៀត នៅថ្ងៃពុធទី ១៦ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីពួកសកម្មប្រយុទ្ធនៅក្នុងទឹកដីប៉ាឡេស្ទីនបានបញ្ជូនប៉េងប៉ោងដែលមានសារធាតុជាតិផ្ទុះ ទៅភាគខាងត្បូងនៃប្រទេសអុីស្រាអែល។

នេះជាការវាយប្រហារគ្នាជាថ្មីម្តងទៀតបន្ទាប់ពីធ្លាប់មានជម្លោះដ៏ធំមួយរវាងភាគីទាំងពីរ កាលពីខែឧសភាដែលបានសម្លាប់មនុស្សរាប់រយនាក់។ តាមប្រភពពីប្រទេសប៉ាឡេស្ទីនបានឱ្យដឹងថា កងទ័ពអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារតម្រង់ទៅទីតាំងមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីបដែលជាជម្រករបស់ប្រជាជនប្រមាណ ២ លាននាក់។

ក្រុមអ្នកពន្លត់អគ្គីភ័យក្នុងប្រទេសអុីស្រាអែល បាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបញ្ជូនប៉េងប៉ោងហោះដែលមានសារធាតុជាតិផ្ទុះ បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះប្រហែល ២០ទីតាំង នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល។ អុីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាលើកដំបូងក្រោមរដ្ឋាភិបាលចម្រុះថ្មីដឹកនាំដោយលោក Naftali Bennett ដែលបានចូលកាន់តំណែងកាលពីថ្ងៃអាទិត្យកន្លងទៅ ជំនួសតំណែងអតីតនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu៕

ប្រភព៖ Aljazeera   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម
អត្ថបទថ្មី