គ្រូ​អ៊ីតាលី ​ថា​ប៉ះ​ក្រុម​ស្វីស ​មិន​ងាយ​ស្រួល​ឈ្នះ​នោះ​ទេ​

  • 2021-06-16 08:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អ៊ីតាលី ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស្វីស ​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ Euro ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​។

​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ​បើក​ការ​ប្រកួត​ដំបូង​របស់​ពួកគេ​បាន​ល្អ​ណាស់ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ទួរគី ​បាន​ក្នុង​លទ្ធផល ​៣-០ ​ឯ​ណោះ។ ​ខណៈ​ដែល​ក្រុម​ស្វីស​វិញ ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​វែល​ក្នុង​លទ្ធផល ​១-១ ​ទេ​។ ​ស្រប​ពេល​ក្រុម​របស់​លោក Mancini ​បច្ចុប្បន្ន​កំពុង​កាន់​កំណត់ត្រា​ល្អ​ណាស់ ​បិត​ដៃ​គូ​ប្រកួត​មិន​ឱ្យគេ​​ស៊ុត​ចូល​៩​ប្រកួត​ជាប់​គ្នា​មក​ហើយ។

​ក្នុង​ឱកាស​មុន​ការប្រកួត​ឆាប់​ឆ្នើម ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​និយាយ​ថា​៖ “ការ​ប្រកួត​ជាមួយ​ស្វីស​នឹង​ក្លាយ​ជា​ការ​ប្រកួត​លំបាក ​ពួកគេ​ជា​ក្រុម​ល្អ​មួយ​ជាមួយ​កីឡាករ​ជា​ច្រើន​ដែល​យល់​ពី​ការ​លេង។ ​គ្រូ​បង្វឹក​របស់​គេ​ក៏​មាន​បទ​ពិសោធ​ច្រើន ​យើង​រំពឹង​ថា​នេះ​ជា​ការ​ប្រកួត​ស្វិតស្វាញ​មួយ”៕​

ប្រភព៖ www.afp.com   អត្ថបទ៖ វិធាវី