អ៊ីតាលី ​កក់​កៅអី​១៦​ក្រុម​មុន​គេ​ហើយ​នៅ Euro 2020 ​ទោះ​សល់​១​ប្រកួត​ក្នុង​ដៃ​

  • 2021-06-17 01:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​កក់​កៅអី​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ស្វីស​ក្នុង​លទ្ធផល ៣-០ ​នៅ​ជើង​ទី​២​យប់មិញ។

​អ៊ីតាលី ​ពិត​ជា​ខ្លាំង​មែន​សម្រាប់​ការ​ប្រកួត Euro 2020 ​នេះ។ ពួកគេ​លេង​២​ប្រកួត​កន្លង​មក​ឈ្នះ​ទាំង​ពីរ ​និង​បិទ​ដៃ​គូ​មិន​ឱ្យ​រក​គ្រាប់​បាល់​បាន​ថែម​ទៀត។ ​ជ័យជម្នះ​លើ​ក្រុម​ស្វីស​នៅ​យប់មិញ ៣-០ ​បាន​បញ្ជាក់​ជា​ស្រេច​ថា​ក្រុម​មួយ​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​ហើយ។

ដោយ​៣​គ្រាប់​ទល់​ស្វីស​នៅ​យប់មិញ​នេះ​រក​បាន​ដោយ Locatelli ​២​គ្រាប់​នៅ​នាទី​២៦​និង​៥២។ ​ខណៈ​ដែល​គ្រាប់​ទី​៣​រក​បាន​ដោយ Immobile ​នៅ​នាទី​៨៩។ ​អ៊ីតាលី​ពេល​នេះ​មាន​៦​ពិន្ទុ​ពេញ​ឈរ​កំពូល​តារាង ​និង​បាន​កក់​កៅអី​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មុន​គេ​ហើយ៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ