គ្រូ​អ៊ីតាលី​ថា បារាំង ព័រទុយហ្គាល់​និង​បែលហ្សុិក ជា​​ក្រុម​អាច​នឹង​ឈ្នះ Euro

  • 2021-06-17 02:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Roberto Manini បាន​និយាយ​ថា ជម្រើសជាតិបារាំង ព័រទុយហ្គាល់​និង​បែលហ្សុិក​អាច​គិត​​បាន​ថា​ជា​ក្រុម​ដែល​រំពឹង​នឹង​ឈ្នះ​ពាន Euro ២០២០ លើ​អ៊ីតាលី។

​ការ​​និយាយ​បែប​នេះ​របស់​លោក Mancini បន្ទាប់​ពី​អ៊ីតាលី​​បាន​ឈាន​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រោយ​យក​ឈ្នះ​ស្វីស​ ៣-០ កាល​ពី​យប់​មិញ។ លទ្ធផល​លេង​ពីរ​ប្រកួត​រក​បាន​ដល់​៦​គ្រាប់​បែប​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អ៊ីតាលី​មាន​ទឹក​ចិត្ត​ក្ដី​សង្ឃឹម​ជា​ខ្លាំង។

យ៉ាងណា​ លោក Mancini បាន​រំឮក​ទៅ​អ្នក​គាំទ្រ​ថា កុំ​ទាន់​រីករាយ​ខ្លាំង​ពេក។ និយាយ ក្រោយ​ការ​ប្រកួត​របស់​អ៊ីតាលី លោក Manchini លើក​ឡើង​ថា Euro ឆ្នាំ​នេះ​​មាន​ បារាំង ព័រទុយហ្គាល់​ និងបែលហ្សុិក អាច​រំពឹង​ខ្ពស់។ មួយ​​ជា​ម្ចាស់​ពាន World Cup, មួយ​ទៀត​​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក Euro ឯ​មួយ​ផ្សេង​ទៀត​ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ពិភពលោក។

លោក​បន្ថែម​ថា ក្រុម​ទាំង​៣​នេះ​បាន​រៀបចំ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ តែ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ពួក​គេ​​ស្ថិត​នៅ​ឆ្ងាយ​ពី​អ៊ីតាលី ប៉ុន្តែ​អ្វី​ៗ​អាច​កើត​ឡើង​​ក្នុង​បាល់ទាត់៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម