ឥណ្ឌា បើកវិមាន ថាច់ម៉ាហាល់ ឱ្យភ្ញៀវទេសចរចូលទស្សនាឡើងវិញ ខណៈវិបត្តិកូវីដមិនទាន់ធូរស្រាល

  • 2021-06-17 04:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន ថាច់ ម៉ាហាល់ (Taj Mahal) ដែលជានិមិត្តរូបរបស់ប្រទេសឥណ្ឌា បានបើកឱ្យភ្ញៀវទេសចរចូលទស្សនាឡើងវិញ ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស។ វិមានដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់នៅសតវត្សរ៍ទី ១៧ ដោយព្រះចៅអធិរាជ Mughal Shah Jahan។

វិមាននេះ បានបិទទ្វារនៅដើមខែមេសា កន្លងទៅ ខណៈដែលប្រទេសឥណ្ឌាបានដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃការជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

តាមប្រភពព័ត៌មានមួយរបស់ឥណ្ឌា បានឱ្យដឹងថាមានតែភ្ញៀវទេសចរចំនួន ៦៥០ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងបរិវេណនៃ វិមាន ថាច់ ម៉ាហាល់។ ជាធម្មតា វិមានដ៏ល្បីល្បាញរបស់ឥណ្ឌាមួយនេះ បានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ប្រមាណ ៧ ទៅ ៨ លាននាក់ជារៀងរាល់ឆ្នាំ ឬជាមធ្យម ២មុឺននាក់ក្នុងមួយថ្ងៃ៕

ប្រភព៖ Reuters   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម