ប្រធាន Barcelona ​៖ ​កុងត្រា​ថ្មី Messi ​ពន្យា​ពេល​សិន ​ចាំ​លក់​កីឡាករ​បាន​

  • 2021-06-17 08:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Joan Laporta ​ប្រធាន​ក្លឹប FC Barcelona ​បាន​បញ្ជាក់​ថា​កុងត្រា​ដែល​គ្រោង​ត​ថ្មី​ឱ្យ Lionel Messi ​នោះ​ត្រូវ​បាន​ពន្យា​ពេល​សិន​ហើយ ​ដោយ​រង់ចាំ​ក្លឹប​លក់​កីឡាករ​ចេញ​បាន​ខ្លះ​សិន ដើម្បី​កុំ​ឱ្យ​ខុស​គោលការណ៍ FFP rules។

​បន្ទាប់​ពី​លោក Laporta ​ចូល​កាន់​តំណែង​ប្រធាន​ក្លឹប​មក​លោក​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អាច​បន្ដ​កុងត្រា​ថ្មី​ឱ្យ Messi ​។ ​រហូត​ដល់​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ​ធ្លាយ​ដំណឹង​ថា​ប្រធាន​ក្រុម​រូប​នេះ​បាន​យល់​ព្រម​ត​កុងត្រា​ថ្មី​ហើយ ​ដោយ​មាន​រយៈ​ពេល​ដល់​ទៅ​២​ឆ្នាំ​ឯ​ណោះ ​ដោយ​រង់ចាំ​តែ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។

​តែ​ពេល​នេះ​បើ​តាម​សម្ដី​លោក Laporta ​បាន​បញ្ជាក់​ថា​គម្រោង​បន្ដ​កុងត្រា​២​ឆ្នាំ​នោះ​ត្រូវ​ពន្យា​ពេល​សិន​ហើយ។ ការ​ពន្យា​ពេល​នេះ គឺ​រង់ចាំ​ឱ្យ​ក្លឹប​អាច​បញ្ចេញ​កីឡាករ​ខ្លះ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​លក់​ចេញ ​ដើម្បី​បាន​ចំណូល​ចូល​ក្លឹប។ ​មួយ​វិញ​ទៀត ​ដើម្បី​កុំ​ឱ្យ​ខុស​គោលការណ៍​ចំណាយ​របស់​UEFA's Financial Fair Play ​ផង​ដែរ។ លោក ​ក៏​បាន​បញ្ជាក់​ទៀត​ថា​តាម​គម្រោង​ក្លឹប​នឹង​ដាក់​ឱ្យ​កីឡាករ​គេ​ខ្ចី​ជើង​ច្រើន​ផង​ដែរ។

រំលឹក​ថា​នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២១​នេះ ​របាយការណ៍​មួយ​បាន​ចេញ​ថា​ក្លឹប Barcelona ​មាន​បំណុល​កើន​ដល់​១​ពាន់​លាន​ផោន​ទៅ​ហើយ។ ដែល​នេះ ​អាច​បញ្ជាក់​បាន​ថា​ក្លឹប​នេះ​នឹង​មិន​អាច​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​ការ​ទិញ​ដូរ​កីឡាករ​បាន​នោះ​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម