ថៃ ចង់បើកប្រទេសទទួលភ្ញៀវទេសចរ ស្តារសេដ្ឋកិច្ច ដោយទុកហានិភ័យនៃការឆ្លងកូវីដមួយឡែកសិន

  • 2021-06-17 09:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងបើកប្រទេសឡើងវិញក្នុងរយៈពេល ១២០ ថ្ងៃខាងមុខ បើទោះជាមានហានិភ័យ ការកើនឡើងនៃការឆ្លងជំងឺ កូវីដ-១៩ យ៉ាងណាក៏ដោយ។

នាយករដ្ឋមន្រ្តីថៃរូបនេះ បានឱ្យដឹងថា “ ពេលនេះដល់ពេលដែលយើងទន្ទឹងរង់ចាំនិងកំណត់កាលបរិច្ឆេទដែលអាចបើកប្រទេសរបស់យើង ដើម្បីចាប់ផ្តើមទទួលភ្ញៀវទេសចរឡើងវិញ” ។

លោក ប្រាយុទ្ធ បន្តថាការបើកប្រទេសឡើងវិញនេះ គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីចាប់ផ្តើមកាត់បន្ថយការលំបាកដល់ប្រជាជន ដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ឥទ្ធិពលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាជនមួយចំនួនធំបាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា