Santos ថា ចាញ់​អាល្លឺម៉ង់​ជា​ថ្ងៃស្រក់​ទឹក​ភ្នែក​​ឈឺ​ចាប់​​ តែ​សរសើរ​កូន​ក្រុម​ខំ​លេង​រហូត​ដល់​ចប់

  • 2021-06-20 03:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​របស់​ព័រទុយហ្គាល់​លោក Fernando Santos បាន​និយាយ​ថា វា​គឺ​ជា​ថ្ងៃ​យំ​ឈឺ​ចាប់​សម្រាប់​ជាតិ ប៉ុន្តែ​​ក្រុម​របស់​លោក​​ត្រូវ​តែ​បង្ហាញ​កម្លាំង​ចិត្ត​ប្រយុទ្ធ​បែប​នេះ​ដដែល បន្ទាប់​ពី​ចាញ់​អាល្លឺម៉ង់​៤-២។

Ronaldo បាន​ជួយ​ព័រទុយហ្គាល់​នាំ​មុខ​ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​ចូល​​ទី​ខ្លួន​ឯង​របស់ Ruben Dias និង​ Raphael Guerriero បាន​នាំ​អាល្លឺម៉ង​នាំ​មុខ​វិញ​ ២-១។ ចូល​តង់​ទី​ពីរ គ្រាប់​បាល់​របស់ Kai Havertz និង Robin Gosens បាន​ជួយ​ឲ្យ​អាល្លឺម៉ង់​ឈ្នះ ត្បិត Diego Jota រក​បាន​មួយ​គ្រាប់​ទៀត​ឲ្យ​ព័រទុយហ្គាល់​ក៏​ដោយ។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​លោក Santo បាន​និយាយ​ថា លោក​ពិត​ជា​មាន​មោទកភាព​សម្រាប់​​​​​ការ​​ខំប្រឹង​ប្រែង​នៃ​​ក្រុម​របស់​លោក​ដែល​ប្រយុទ្ធ​ដល់​ទី​បញ្ចប់ ត្បិត​ខកចិត្ត​​ចំពោះ​ការ​បរាជ័យ។ វា​គឺ​ជា​ថ្ងៃ​សម្រក់​ទឹក​ភ្នែក ប៉ុន្តែ​​ប្រកួត​ក្រោយ​ទល់​នឹង​ហុងគ្រី​ព័រទុយហ្គាល់​នឹង​​នៅ​តែ​ប្រើ​ស្មារតី​ប្រយុទ្ធ​បែប​នេះ​ដដែល៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ