ទីបំផុត Kroos ទម្លាយ​ពាក្យ​សន្ទនា​ជាមួយ​មិត្ត​ចាស់ Ronaldo ក្រោយខាន​ជួប​គ្នា​យូរ

  • 2021-06-22 03:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Toni Kroos បាន​ធ្វើ​ការ​សន្ទនា​គ្នា​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​មិត្ត​ចាស់ Cristiano Ronaldo បន្ទាប់​ពី​ជំនួប​អាល្លឺម៉ង់​ឈ្នះ​ព័រទុយហ្គាល់ ៤-២។

Kross និង Ronaldo ធ្លាប់​មាន​អនុស្សាវរីយ៍​ជា​ច្រើន​នៅ Real Madrid។ ជា​ពិសេស​ការ​ជួយ​ក្រុម​ឈ្នះ​ពាន Champions League ៣​រដូវ​កាល​ជាប់​គ្នា។ ក្រោយ​បែក​គ្នា​មួយ​រយៈធំ មិត្ត​ទាំង​ពីរ​​ធ្វើ​ការ​សន្ទនា​គ្នា​មួយ​សន្ទុះ ក្នុង​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​កាល​ពី​សប្ដាហ៍​មុន។

ពេល​នេះ Kross បាន​ទម្លាយ​ពាក្យ​ដែល​ខ្លួន​បាន​និយាយ​ជាមួយ Ronaldo ហើយ។ ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា៖ “ខ្ញុំ​បាន​លេង​ជាមួយ​គេ​អស់​រយៈពេល​៤​រដូវ​កាល។ ពួក​យើង​បាន​និយាយ​គ្នា​អំពី​ការ​ប្រកួត​​ដែល​ទើប​បញ្ចប់ និង​ការ​ប្រកួត​​​នៅ​ពេល​ខាង​មុខ។ ខ្ញុំ​បាន​ជូនពរ​គេ​ឲ្យ​ជួប​សំណាង​ល្អ និង​សួរ​អំពី​ការ​រស់​នៅ​ប្រទេស​អ៊ីតាលី”។

Kroos ក៏​បាន​និយាយ​​អំពី Pepe ដែរ​ថា គេ​ជា​មនុស្ស​ពូកែ​ម្នាក់ ត្បិត​តែ​ពេល​ខ្លះ​​លេង​កាច​ខ្លាំង​លើ​ទីលាន។ អ្នក​ទាំង​ពីរ​ធ្លាប់​ចំណាយ​ពេល​៣​​រដូវ​កាល​លេង​ជាមួយ​គ្នា​នៅ Madrid៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម