Mourinho នៅ​តែ​បន្ត​រិះគន់ Shaw លើ​ទម្រង់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

  • 2021-06-23 12:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ដែល​បច្ចុប្បន្ន​នេះ​ជា​គ្រូ​បង្គោល​ក្លឹប Roma បាន​លើកឡើង​ប្រាប់​សារព័ត៌មាន talkSport ទម្រង់​លេង​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​សាធារណរដ្ឋ​ឆេក​របស់​ខ្សែ​ការពារ​ស្លាប​នៃ​ក្លឹប Manchester United កីឡាករ Luke Shaw ជា​រួម​ល្អ​ហើយ តែ​ខ្សោយ​ខាង​លើក​បាល់​មក​ពី​ជ្រុង​មែន​ទែន។

បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​និយាយ​ថា៖ " រឿង​អវិជ្ជមាន​ដែល​ខ្ញុំ​និយាយ​ម្ដង​ទៀត​នោះ​គឺ ពួក​អង់គ្លេស​ពិត​ជា​ខ្សោយ​ខាង​លើក​បាល់​ជ្រុង​មែនទែន។ Luke Shaw បើ​តាម​គំនិត​ខ្ញុំ​ ល្អ​ណាស់​ពេល​ប៉ះ​ឆេក តែ​នៅ​ខ្សោយ​ខ្លាំង​រឿង​លើក​បាល់​ជ្រុង។ អង់គ្លេស​មាន​ទម្រង់​លេង​ល្អ​ណាស់​ក្នុង​កម្រិត​នេះ តែ​បាល់​ទាត់​ជ្រុង​មួយ​អាច​កំណត់​​ជោគវាសនា​ប្រកួត​បាន " ។

Mourinho កាល​នៅ​ដឹកនាំ​ក្លឹប Manchester United ធ្លាប់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អាសា​ស្ដី​ឲ្យ​ Shaw រហូត​មក ហើយ​មាន​ពេល​ខ្លះ​ស្ដី​ឲ្យ​ទាំង​ពេល​ប្រកួត​ទៀត​ផង​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម