ស្ងាត់យូបន្តិច! មកដឹងហាងឆេង iPhone 12 mini កំពុងលក់តាមហាង

  • 2021-06-24 02:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 Mini នេះហាក់មានភាពស្ងប់ស្ងាត់បន្តិចមែនតែសម្រាប់អ្នកស្រលាញ់ស្មាតហ្វូនរាងតូចកំពុងតែតាមដានតម្លៃចង់ទិញប្រើ។ iPhone 12 Mini ជាជម្រើសដ៏ល្អមួយ ជាមួយការឌីហ្សាញផ្នែកអេក្រង់ពេញ រូបរាងតូចស្រួលកាន់ បច្ចុប្បន្នកំពុងមានតម្លៃសមរម្យផងដែរ។

iPhone 12 Mini ជាទូរសព្ទដែលអ្នកប្រើប្រាស់មួយចំនួនតែមើលរំលង់។ វាបានប្រកាសចេញជាមួយត្រកូល iPhone 12 ជំនាន់ថ្មីកាលពីថ្ងៃទី ១៣ តុលា កន្លងទៅ ជាមួយការឌីហ្សាញរូបរាងថ្មីខុសប្លែកពីមុន។

ខាងក្រោមនេះជាតម្លៃថ្មីកំពុងលក់នៅតាមហាង៖

  • iPhone 12 Mini ទំហំ 64GB តម្លៃខ្ទង់ ៧៥៩ដុល្លារ
  • iPhone 12 Mini ទំហំ 128GB តម្លៃខ្តង់ ៨១៩ដុល្លារ
  • iPhone 12 Mini ទំហំ 256GB តម្លៃខ្ទង់ ៩១៩ដុល្លារ

លក្ខណ:សម្បត្តិ មួយចំនួនបស់ iPhone 12 Mini មានអេក្រង់ទំហំ ៥,៤ អ៊ីញ អាចបង្ហាញរូបភាពទំហំ ១០៨០x២៣៤០, កាមេរ៉ាមុខទំហំ ១២មេហ្គាភិកស៊ែល, អាចថតវីដេអូកម្រិត 4K/60fps រួមមានគាំទ្រនូវសេវា 5G ជាលើកដំបូងបំផុត។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅហាង Angkor Meas និងហាង Sokly។

អត្ថបទ៖ ម៉េងងី