អ្នក​រៀបចំ​កម្មវិធី Euro នឹង​ដក​​ដប Heineken ចេញ​ពី​មុខ​កីឡាករ​ម៉ូស្លីម

  • 2021-06-25 02:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រៀបចំព្រឹត្តិការណ៍ Euro ២០២០ នឹង​ឈប់​​ដាក​ដប​ស្រាបៀរ Heineken នៅ​មុខ​កីឡាករ​ម៉ូស្លីម បន្ទាប់​ពី Paul Pogba បាន​ដក​​ម្ចាស់​ឧបត្ថម្ភ​មួយ​​នេះ​ចេញ​ពី​តុកាល​ពី​សប្ដាហ៍​មុន។

Pogba កីឡាករ​របស់​​បារាំង​និង​ក្រុម Manchester United ដែល​គោរព​សាសនា​ម៉ូស្លីម​​បាន​ទាញ​​ដប​ស្រាបៀរ​ចេញ ពេល​ដែល​​គេ​​​ធ្វើ​សន្និសីទកាសែត​​​ក្នុង​​ជំនួប​រវាង​បារាំង​និង​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អង្គារ​មុន។

ពេល​នេះ​ក្រុម ក៏​ដូច​ជា​អ្នក​ចាត់​ការ​និង​កីឡាករ នឹង​ត្រូវ​សាកសួរ​ជាមុន​ ថា​តើ​ពួក​គេ​ជំទាស់​​ទេ​ចំពោះ​ការ​ដាក់​ដប Heineke នៅ​នឹង​មុន។ ប្រសិន​បើ​មាន​ការ​ជំទាស់​នោះ​នឹង​មិន​មាន​ការ​ដាក់​ដប​ស្រាបៀរ​​ពេល​សន្និសីទកាសែត​ឡើយ។ តែ​បើ​ពួក​គេ​មិន​ជំទាស់​ដប​ស្រាបៀរ​នឹង​ដាក់​នៅ​មុខ​​ធម្មតា៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម