Sterling ថា​ឈ្នះ​ពាន Euro គឺ​អស្ចារ្យ​ជាង​​ពាន​ដែល​គេ​ឈ្នះ​នៅ Man City

  • 2021-06-25 07:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raheem Sterling បាន​និយាយ​ថា ការ​ឈ្នះ​ពាន Euro ជាមួយ​អង់គ្លេស​​គឺ​ជា​ភាព​ជោគជ័យ​​ធំបំផុត​លើ​អ្វី​ៗ​ដែល​គេ​ធ្លាប់​ធ្វើ​បាន​នៅ Manchester City។

តោ​កំណាច​អង់គ្លេស​រក​បាន​តែ​២​គ្រាប់​គត់​ក្នុង​ព្រឹត្តិការណ៍ Euro ដោយ​ទាំង​ពីរ​គ្រាប់​ធ្វើ​បាន​ដោយ​ Sterling។ កីឡាករ​វ័យ​២៦​ឆ្នាំ​​​ធ្លាប់​បាន​ឈ្នះ​ពាន​​៨​ជាមួយ City រួម​មាន​ Premier League ៣ដង​ផង​ដែរ។

ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​​យល់​ឃើញ​ថា ការ​ឈ្នះ​ពាន Euro គឺ​ជា​ភាព​ជោគជ័យ​ធំ​បំផុត។ "ខ្ញុំ​គិត​​ថា​ឈ្នះ​ពាន​អ្វី​មួយ​ជាមួយ​ជម្រើសជាតិ​អង់គ្លេស​គឺ​ជា​​ការ​សម្រេច​បាន​គោលដៅ​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ឈ្នះ​ពាន​ជាមួយ​ក្លឹប​​គឺ​ជា​សមិទ្ធិផល​​ល្អ​មួយ ប៉ុន្តែ​​ឈ្នះ​ពាន​ជា​មួយ​ជាតិ​គឺ​វា​ធំ​ជាង"។ សម្ដី Sterling។

នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Euro ២០២០ អង់គ្លេស​ត្រូវ​ធ្វើ​ការ​​ធ្ងន់​ជួប​ជាមួយ​ម្ចាស់​ជើងឯក World Cup ២០១៤ អាល្លឺម៉ង់៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ