អាហាររូបករណ៍ផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី ១០កន្លែង តម្លៃជាង១ម៉ឺនដុល្លារ សិស្សនិស្សិតវ័យក្មេងមិនគួរមើលរំលង

  • 2021-06-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាឱកាសដ៏ប្រសើរបំផុតមួយសម្រាប់យុវជនខ្មែរ ដែលពុំមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការចាប់យកនូវអាជីពថ្មីក្នុងវិស័យឌីជីថល ដែលកំពុងមានភាពទាក់ទាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន សែលកាត បានសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ។

តាមការបង្ហើបឲ្យដឹងពីក្រុមហ៊ុន សែលកាត អាហាររូបករណ៍១០កន្លែងដែលមានរយៈពេលសិក្សា១២ខែនេះ គឺមានតម្លៃស្មើនឹងទឹកប្រាក់ប្រមាណ ១២ ០០០ដុល្លារ ដែលការចំណាយនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលនៅកម្ពុជា។

តាមរយៈកិច្ចសហការជាដៃគូរយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភដល់សិស្សនិស្សិតឱ្យបានចូលសិក្សាផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្ទាល់ពីការិយាល័យកណ្តាលរបស់ SabaiCode នៅឯ Silicon Valley។

Bootcamp គឺជាកម្មវិធីសិក្សារយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍ក្នុងការសរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។

សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ជាមួយវគ្គ Bootcamp អាចស្វែងយល់បន្ថែម ឬដាក់ពាក្យតាមរយៈ https://sabaicode.com/bootcamp/form

តាមរយៈវគ្គ Bootcamp នេះ សិស្សនិស្សិតទាំងអស់ នឹងទទួលបានការណែនាំដោយអ្នកសរសេរកូដដែលមានបទពិសោធន៍ខ្ពស់ ស្របពេលដែលពួកគេកំពុងក្រេបយកនូវជំនាញដែលត្រូវការជាចាំបាច់ ដើម្បីក្លាយខ្លួនជាអ្នកសរសេរកម្មវិធីអាជីព។ វគ្គសិក្សានេះ រួមបញ្ចូលទាំងគម្រោងអនុវត្តន៍ជាក់ស្តែង ដែលអនុញ្ញាតឱ្យសិស្សនិស្សិតអាចកសាងគុណវុឌ្ឈិដ៏រឹងមាំ សម្រាប់បង្ហាញជូនដល់ក្រុមហ៊ុនដែលពួកគេមានចំណាប់អារម្មណ៍ចង់បម្រើការងារជូនផងដែរ។

បន្ទាប់ពីបញ្ចប់ការសិក្សារួច SabaiCode នឹងជួយដល់សិស្សនិស្សិតក្នុងការស្វែងរកការងារនៅក្នុងវិស័យអភិវឌ្ឍន៍សូហ្វវែរឱ្យបានជោគជ័យ។

គួរដឹងថាកិច្ចសហការជាដៃគូនេះ បានលេចចេញជារូបរាងឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានដាក់ឱ្យដំណើរការ Pouk Mak App ដែលជាកម្មវិធីជជែកកម្សាន្តខ្មែរ បង្កើតឡើងដើម្បីជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធឡើង។ បង្កើតឡើងដោយកូនខ្មែរសម្រាប់ប្រជាពលរដ្ឋខ្មែរ កម្មវិធីនេះមានផ្តល់ជូននូវផ្ទាំងកម្មវិធីជាភាសាខ្មែរ ១០០% និងផ្តល់ជូនដល់អ្នកប្រើប្រាស់នូវការតេចេញ និងផ្ញើសារដោយឥតគិតថ្លៃ ពោលគឺអនុញ្ញាតឱ្យពួកគេអាចផ្ញើនិងទទួល ឯកសារ រូបថតនិងវីដេអូ លេងហ្គេមអនឡាញ តាមដានព័ត៌មាន និងរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-19 បែបឌីជីថលជាដើមទៀតផង៕

អត្ថបទពេញនិយម
អត្ថបទថ្មី