Toni Kroos ច្បាស់​១០០%​ នឹង​ចូល​និវត្តន៍​នៅ Real Madrid

  • 2021-07-05 03:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toni Kroos បាន​ប្រាប់​ពី​គម្រោង​នៃ​អនាគត​របស់​ខ្លួន​​គឺ​នឹង​ចូល​និវត្តន៍​​នៅ​ក្នុង​ក្រុម Real Madrid តែ​ម្ដង​មិន​ផ្លាស់​ទៅ​ក្លឹប​ណា​ផ្សេង​ឡើយ។

កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ជាមួយ​ Madrid ​​នឹង​អស់​នៅ​​បញ្ចប់​ឆ្នាំ​២០២៣ ហើយ​​គេ​ក៏​សម្លឹង​មើល​ការ​ត​កុងត្រា​បន្ថែម​ផង​ដែរ មុន​ពេល​ព្យួរស្បែក​ជើង​ជាមួយ​ក្រុម​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ។

Kroos ទើប​តែ​​ប្រកាស​​ព្យួរស្បែក​ជើង​ពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក្រោយ​ធ្លាក់​ពី Euro ដោយ​ថ្វី​ជើង​របស់​អង់គ្លេស។ ពេល​នេះ​គេ​កំពុង​តែ​ផ្ដោត​​លេង​នៅ​កីឡដ្ឋាន Santiago Bernabeu រហូត​ដល់​បញ្ចប់​អាជីព​តែ​ម្ដង។

“ខ្ញុំ​ជឿជាក់​ថា ត្រឹម​ឆ្នាំ​២០២៣​គឺ​ពេលវេលា​សមរម្យ​ណាស់។ ដល់​ពេល​នោះ​ខ្ញុំ​នឹង​ឈាន​ចូល​វ័យ​៣៣​ឆ្នាំ។ ខ្ញុំ​នឹង​សម្រេច​ចិត្ត​គួរ​បន្ថែម​កុងត្រា​១​ឬ​២​ឆ្នាំ​ទៀត អាស្រ័យ​លើ​ការចចារ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ច្បាស់​គឺ​ខ្ញុំ​ចូល​និវត្តន៍​នៅ Real Madrid”៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ