អ្នក​ទាយ​ច្បាស់ Mourinho ​រើស​យក​ក្រុម​ណា រវាង​អ៊ីតាលី ​និង​អេស្ប៉ាញ យប់​នេះ​

  • 2021-07-06 02:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ដែល​ប្រិយមិត្ត​គ្រប់​គ្នា​ចង់​ឃើញ​នោះ ​បាន​មក​ដល់​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ដែល​ជា​ជំនួប​រវាង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ​និង​អេស្ប៉ាញ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Euro 2020 ។

ការ​ប្រកួត​ធំ​នេះ​ដែរ ​លោក Jose Mourinho ​ដែល​ទាយ​ត្រូវ​កាល​ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នោះ ​ក៏​បាន​និយាយ​ជ្រើសរើស​ក្រុម​ណា​មាន​សង្ឃឹមច្រើន​ឡើង​ទៅ​វគ្គ​បន្ដ​ដែរ។ ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Roma ​រូប​នេះ ​បាន​យក​ក្រុម​អ៊ីតាលី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដោយ​សំអាង​ថា​អេស្ប៉ាញ ​ទំនង​ជា​មិន​ខ្លាំង​ដូច​អ៊ីតាលី​នោះ​ទេ​នៅ​ពេល​នេះ។

​លោក​បាននិយាយ​បន្ថែម​បែប​នេះ​ថា​៖ “ខ្ញុំ​មិន​និយាយ​១០០% ​អ៊ីតាលី​ដឹង​តែ​ឡើង​នោះ​ទេ។ គ្មាន​ផ្លូវ​ខ្ញុំ​និយាយ​បែប​នេះ​ឡើយ ព្រោះ​ខ្ញុំ​គោរព​ដល់​បាល់ទាត់ និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ខ្ញុំ​មិន​គិត​ថា​អេស្ប៉ាញ​ខ្លាំង​ដូច​អ៊ីតាលី​ទេ ប៉ុន្តែ​ពួកគេ​ក៏​មាន​ក្បួន​លេង​របស់​គេ​ដែរ។ ពួកគេ​ក៏​អាច​ធ្វើ​ឱ្យ​ដៃ​គូ​ពិបាក​ដូច​គ្នា។ ក្រុម​ទាំង​ពីរ​នេះ ​អាច​និយាយ​បាន​ថា​ជា​ការ​ប្រកួត​ឡើង​វិញ ​ព្រោះ​ពួកគេ​ធ្លាប់​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​មក​ហើយ ដោយ​កាល​នោះ​អេស្ប៉ាញ​បាន​បំផ្លាញ​ក្ដី​ស្រមៃ​របស់​អ៊ីតាលី”។

សូម​បញ្ជាក់​ថា​អ៊ីតាលី ​នៅ​ប្រកួត​នេះ​មិន​មាន​វត្តមាន​ខ្សែ​ការពារ​សំខាន់​ Spinazzola ​នោះ​ទេ ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​កាល​លេង​ទល់​ក្រុម​បែលហ្សិក។ យ៉ាងណាមិញ ​លោក Mancini ​ក៏​នៅ​មាន កីឡាករ​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែល​អាច​លេង​បាន​ទល់​អេស្ប៉ាញ​នៅ​រាត្រី​នេះ៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម