Mancini ​គោរព ​អេស្ប៉ាញ​លេង​បាន​ល្អ គ្រប់គ្រង​បាល់​បាន​ច្រើន​

  • 2021-07-07 01:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​អេស្ប៉ាញ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ​៤-២ ​ក្រោយ​ស្មើ​គ្នា ១-១ ​នៅ​ម៉ោង​លេង​១២០​នាទី។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​អ៊ីតាលី​បើក​ការ​នាំ​មុខ​មុន ប៉ុន្តែ​ក៏​ត្រូវ​អេស្ប៉ាញ​តាម​ស្មើ​វិញ​បាន​ដែរ។ និយាយ​ពី​ការ​ប្រកួត​ជា​រួម​វិញ ​ឃើញ​ថា​ក្រុម​អេស្ប៉ាញ​ធ្វើ​បាន​ល្អ​ជាង ​និង​បង្កើត​ឱកាស​បាន​ច្រើន។ ​ពួកគេ​មាន​ស្ថិតិ​គ្រប់គ្រង​បាល់​ដល់​ទៅ ៦៥​% ឯ​ណោះ ខណៈ​ដែល​អ៊ីតាលី​វិញ​មាន​ត្រឹម​៣៥​%​ប៉ុណ្ណោះ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត លោក Roberto Mancini ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ពី​មុន​មក​ស្ទើរ​តែ​គ្មាន​អ្នក​ជឿ​ថា​យើង​ធ្វើ​បាន​នោះ​ទេ រហូត​ដល់​យើង​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​។ ​តាំង​ពី​ថ្ងៃ​ដំបូង​មក​ហើយ ​យើង​បាន​ផ្ដល់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ​និង​នៅ​សល់​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​យើង​ជោគជ័យ​ហើយ។ អេស្ប៉ាញ ​បាន​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់​នៅ​យប់មិញ ​ពួកគេ​គ្រប់គ្រង​បាល់​បាន​ច្រើន ខ្ញុំ​ពិត​ជា​គោរព​ដល់​ក្រុម​អេស្ប៉ាញ​ណាស់”៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម