ឡានក្រុងអគ្គិសនីបើកខ្លួនឯងលើផ្លូវមែនទែន រាងដូចមនុស្សយន្តធ្វើឲ្យថ្ងៃអនាគតនៅជិតបង្កើយ

  • 2021-07-09 07:30:46
  • ចំនួនមតិ 1 | ចំនួនចែករំលែក 105

ចន្លោះមិនឃើញ

​រថយន្ត​ក្រុង​សាធារណៈ ​អាច​ដំណើរការ​លើ​ដង​ផ្លូវ​ដោយ​បើក​ស្វ័យប្រវត្តិ​ ​ទើបនឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​ចក្រភពអង់គ្លេស។

​ឡាន​ក្រុង​ដែលមានរាងរៅឌីហ្សាញមកដូចមនុស្សយន្តនេះ​ អាច​ដឹក​មនុស្សបាន ១០ នាក់​។ វា​ដំណើរការ​ដោយ​ ថាមពល​អគ្គិសនី​សុទ្ធ​សាធ​ ​កម្លាំង​រត់បាន​ល្បឿន​លឿនបំផុត ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង ពេលសាកពេញរត់បានឆ្ងាយបំផុត ១៦០ គីឡូម៉ែត្រ។

​គម្រោងសាកល្បងយានយន្តបើកស្វ័យប្រវត្តិ បានធ្វើតេស្តច្រើនជាង ៥ ឆ្នាំមកហើយទើបនឹងលេចចេញជារូបរាងផ្លូវការ។ យ៉ាងណាក្តី វាមិនទាន់ពេញលេញ១០០% នៅត្រូវការតេស្តបន្ថែមទៀត។

​ទម្រាំ​តែ​អាច​សម្រេច​បាន​ស្នាដៃ​ដ៏​ថ្មី​សន្លាងបែបនេះ គេបានប្រើប្រាស់បច្ចេកវិទ្យាចំនួនបីសហការរួមគ្នាដូចជា៖ AWS Wavelength របស់ក្រុមហ៊ុន Amazon ,បច្ចេកវិទ្យា 5G Vodafone របស់ក្រុមហ៊ុន​ទូរទគមនាគមន៍ចល័ត និង MEC technologies ជាបច្ចេកវិទ្យាបង្កើតដោយអ្នកវិទ្យាសាស្រ្ត​នៃសាកលវិទ្យាល័យ Cambridge ដើម្បីធ្វើយ៉ាងណាឲ្យរថយន្តនេះអាចដំណើរការបានដោយរលូនក្រោមពាក្យស្លោកបីម៉ាត់គឺ «real time, safe និង secure»។

​បច្ចុប្បន្ន​ Aurrigo ​ដែល​ជា​ក្រុមហ៊ុន​ឯកទេស​ផ្នែក​ផលិត​បច្ចេកវិទ្យា​យានយន្ត​ស្វ័យប្រវត្តិ ​បាន​ដាក់​ឲ្យ​វា​រត់​នៅ​ផ្លូវ​បី​ខ្សែ​ ​និង​នៅ​ជុំវិញ​បរិវេណសាកលវិទ្យាល័យ​លំដាប់​ពិភពលោក​ដ៏​ល្បីល្បាញ​គឺ Cambridge សម្រាប់​បម្រើ​ការ​ជូន​សាធារណជន​និងនិស្សិត ២៤ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ហើយក៏ដឹកបានមនុស្សច្រើនជាង ១០០ នាក់រួចមកហើយប្រកបដោយសុវត្ថិភាព ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២១ ​មក​ម្ល៉េះ​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី