Tesla ចេញលក់ឡាន Model Y ប្រភេទថោកបំផុត សាកភ្លើងម្តងជិះបាន ៥២៥គ.ម

  • 2021-07-10 02:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tesla ទើបតែបានប្រកាសចេញរថយន្ត Model Y ប្រភេទថោកបំផុត នៅក្នុងប្រទេសចិន ប៉ុន្តែវានឹងមានចម្ងាយបើកបរតិចជាងមុន។

រថយន្ត SUV ខ្នាតតូចដំណើរការដោយថាមពលអគ្គិសនីនេះ នឹងបំពាក់កញ្ចប់អាគុយអគ្គិសនីថ្មី ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ខណៈអាគុយនេះត្រូវបានឌីហ្សាញឡើងឲ្យមានចម្ងាយបើកបរតិចជាង ប៉ុន្តែថោកជាងអាគុយ lithium-nickel-cobalt-aluminum របស់ Tesla។

តាមរយៈការប្រើប្រាស់អាគុយថ្មី រថយន្ត Tesla Model Y ខាងលើនេះ នឹងអាចបើកបរបានចម្ងាយ ៥២៥គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង។ បើប្រៀបធៀបជាមួយនឹង Model Y ប្រភេទ Long-Range គឺអាចបើកបរដល់ ៥៩៤គីឡូម៉ែត្រឯណោះ។

ទោះជាយ៉ាងណាក៏ដោយ Tesla Model Y ប្រភេទថោកបំផុតនេះនឹងត្រូវដាក់លក់ក្នុងតម្លៃ ២៧៦ ០០០យ័ន ឬប្រហែល ៤២ ៥០០ដុល្លារ នៅក្នុងប្រទេសចិន៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង