ថ្នាក់ដឹកនាំ​ Dortmund នៅ​តែ​ជឿជាក់​ថា Haaland មិន​ចាក​ចេញ

  • 2021-07-14 11:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អាល្លឺម៉ង់ Borussia Dortmund នៅ​តែ​ជឿជាក់​ថា ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Haaland នៅ​តែ​បន្ត​នៅ​ជាមួយ​ក្លឹប ទោះ​ជា​មាន​ពាក្យ​ចចាមអារ៉ាម​នានា​ក៏​ដោយ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Sebastian Kehl អ្នក​ទទួល​បន្ទុក​បាល់ទាត់​ឈុត​ធំ​របស់​ក្លឹប​ប្រាប់​សារព័ត៌មាន Sky Germany កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

លោក​បាន​លើកឡើង​ថា៖ " គ្មាន​អ្វី​ថ្មី​ទេ​លើ​រឿង​នេះ។ Haaland នៅ​តែ​នៅ​ជាមួយ​យើង ហើយ​គេ​នឹង​ត្រលប់​មក​ក្លឹប​វិញ​នៅ​សប្ដាហ៍​ក្រោយ។ គេ​ចង់​លេង​បាល់ទាត់ ហើយ​គេ​ស្រណុក​ចិត្ត​ជាមួយ​ពួក​យើង ហើយ​នឹង​រក​បាន​ច្រើន​គ្រាប់ " ។

យោង​តាម​សារព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Chelsea បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប និង​តំណាង​កីឡាករ​រូប​នេះ​ហើយ ហើយ​មាន​របាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្លឹប​តោ​ខៀវ​អាច​នឹង​ចាយ​អស់ ២០៨លាន​ដុល្លារ​អាមេរិក​ទៀត​ផង​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី