ពិសេសយ៉ាងណាទៅ ទើបឡាន MG HS និង Ford Territory មានអ្នកនិយមជិះច្រើននៅខ្មែរ?

  • 2021-07-16 08:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងពេលនៃការីករាលដាលនៃជំងឺកូវីដ១៩នេះ មនុស្សមួយចំនួនធំបានព្យាយាមស្វែងរករថយន្តថ្មីដែលផ្តល់ជូននូវតម្លៃល្អរួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ ហើយរថយន្តប្រភេទ SUV គឺជាប្រភេទរថយន្តដែលមានភាពពេញនិយម ដែលសក្តិសមសម្រាប់រាល់ការបើកបរ។ ក្នុងនោះដែររថយន្តស៊េរីថ្មី MG HS និង Ford Territory ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ពេលនេះមកស្វែងយល់ថារថយន្តទាំងពីរមានចំណុចទាក់ទាញអ្វីខ្លះ?

រថយន្ត Ford Territory បានរចនាចង្កៀងមុខជាមួយអំពូលប្រភេទ LED ដែលទទួលបានពន្លឺភ្លឺច្បាស់ និងត្រូវបានបំពេញបន្ថែមដោយអំពូលកាត់អ័ព្ទដ៏ស្រស់ស្អាត។ ម៉ូឌែលនេះមានតម្លៃចាប់ពី $46,900។ វាមាន កំពស់ 1,716 mm, ប្រវែងបណ្តោយ 4,883mm, ទទឹង 1,898mm។ Ford Territory បានបំពាក់ដោយម៉ាស៊ីន EcoBoost ចំណុះ 1.5L ដែលផ្តល់នូវកម្លាំង 143SP និង 225Nm នៃកម្លាំងរមួល ហើយបញ្ជូនថាមពលទៅកង់ខាងមុខតាមរយៈប្រអប់លេខCVT។ ថាមពលដែលផ្តល់នេះគឹវាតូចជាង MG HS បន្តិច។

ផ្នែកខាងក្នុងនៃ Ford Territory បានរចនាឡើងជាពណ៌ខ្មៅដែលពិតជាល្អសម្រាប់អ្នកដែលមានសត្វចិញ្ចឹមតូចៗ ប៉ុន្តែប្រហែលជាវាអាចនឹងក្តៅបន្តិច ប្រសិនបើអ្នកទុកឡានអ្នកចោលនៅក្រោមពន្លឺព្រះអាទិត្យព្រោះពណ៌ខ្មៅរាងស្រូបកម្តៅបន្តិច។ Ford Territory ផ្តល់ជូននូវមុខងារស្តង់ដារជាច្រើនដូចជា: ប្រព័ន្ធសោរឆ្លាតវៃsmart key, ចង្កៀងប្រភេទLED, ដំបូលលើ Panoramic Sunroof, Follow me home, ប្រព័ន្ធកម្សាន្ត Bluetooth និង Apple CarPlay។ ក្រុមហ៊ុន Ford ក៏បានផ្តល់ជូនការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ សម្រាប់ម៉ូឌែល Territory របស់ពួកគេផងដែរ។

ដោយឡែកភាពទំនើប, ភាពឆ្លាតវៃ និងផាសុកភាពនៃផ្នែកខាងក្នុងរបស់រថយន្ត MG HS គឺអាចធានាជូនលោកអ្នកបានថារាល់ការធ្វើដំណើរគឺពិតជារីករាយអមជាមួយបទពិសោធន៍ថ្មីៗ។ ផ្នែកខាងក្នុងរបស់ MG HS ត្រូវបានភ្ជាប់មកជាមួយកៅអីស្បែកពណ៌ត្នោតខ្ចីដែលពិតជាស្រស់ស្អាតនិងលេខធ្លោ។ ដោយការរួមបញ្ចូលគ្នានូវគុណភាពខ្ពស់ជាមួយនឹងតម្លៃពិតសេស បានធ្វើឱ្យក្រុមហ៊ុន MG ផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពប្រណិតរួមដោយតម្លៃសមរម្យ ក្នុងតម្លៃត្រឹមតែ $40,888។

រថយន្ត SUV ខ្នាតតូច MG HS មានកម្ពស់ 1,664mm, ប្រវែងបណ្តោយ 4,574mm, ទទឹង 1,876mm។ ទោះបីប្រវែងទំហំរបស់វាតូចជាងFord Territory បន្តិចមែន ប៉ុន្តែ MG HS បានបន្ថែមមកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយគឺការបំពាក់នូវម៉ាស៊ីនតួបូចំណុះ 1.5T ដែលផ្តល់កម្លាំងខ្លាំង 162 hp និង 250Nm នៃកម្លាំងរមួល ដែលកម្លាំងនេះគឺខ្លាំងជាង Ford Territory ។

រថយន្ត MG HS ក៏បានផ្តល់ជូនអ្នកប្រើប្រាស់នូវលក្ខណៈពិសេសក៏ឆ្លាតវៃនិងងាយស្រួលដូចជា: Smart key with push start engine, កញ្ចក់ក្តោបអូតូ, ដំបូលលើបែបPanoramic Sunroof, ចង្កូតរថយន្តបំពាក់ដោយស្បែក, កៅអីអ្នកបើកបរអូតូ, ហ្វ្រាំងដៃអេឡិចត្រូនិចអមដោយប្រព័ន្ធAutohold, អេក្រង់កម្សាន្តទំហំ១០.១អ៊ីញភ្ផាប់ជាមួយ Apple CarPlay និងBluetooth, សេនស័រនិងកាមេរ៉ាក្រោយជំនួយពេលចត រួមនឹងមុខងារផ្សេងៗទៀត។

ក្រុមហ៊ុនក៏ផ្តល់ជូននូវការធានារយៈពេល ៣ឆ្នាំ ឬ ១០០.០០០Km សម្រាប់ MG HS។ អ្វីដែលអ្នកត្រូវការក្នុងពេលប្រើប្រាស់រថយន្ត គឺបានផ្តល់ជូនដោយរថយន្តទាំងពីរម៉ូឌែលខាងលើ ដែលលោកអ្នកអាចឃើញពីតម្លៃ, កម្លាំង និង ការរចនារូបរាងខាងក្រៅ ឬ ផ្នែកខាងក្នុង។ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗពីរថយន្តប្រភេទSUVខាងលើនេះដែលកំពុងមានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចបើកសាកល្បង ឬ សួរពត៌មានលម្អិតពីក្រុមហ៊ុនលក់រថយន្តផ្លូវការបាន៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម