ទស្សនា​ការ​លេង​​របស់​កំលោះសង្ហា​ ដែល​​វិសាខា​​​ទើប​យក​បាន​​ពី​លីគ​ទី​២​កូរ៉េខាងត្បូង​

  • 2021-07-20 03:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​វិសាខា​បាន​ប្រកាស​ផ្លូវ​ការ​ពី​ការនាំ​យកខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​​ Lee Jae-gun ដែល​ទើប​ផ្លាស់​មក​ពី​លីគ​ទី​២​របស់​កូរ៉េខាងត្បូង​ Chungnam Asan ។

យុវជន​វ័យ​២២​ឆ្នាំ​រូប​នេះ​​កម្ពស់​​១,៨០​ម៉ែត្រ​​ជា​អតីត​កីឡាករ​របស់​ក្លឹប AFC Tubize ​ជា​ក្លឹប​នៅ​លីគ​ទី​៣​របស់​បែលហ្ស៊ិក​​ចន្លោះ​ឆ្នាំ​២០១៧-២០១៩ ហើយ​បាន​បង្ហាញ​ខ្លួន​ចំនួន​៣៨​​ប្រកួត​រក​បាន​១​គ្រាប់​។ ក្នុង​ឆ្នាំ​២០១៩​ដដែល​គេ​ក៏​​ផ្លាស់​មក​កាន់​ក្លឹប​ Asan Mugunghwa របស់​កូរ៉េ ហើយ​លេង​បាន​៣៩​ប្រកួត​រក​បាន៤​គ្រាប់​។ ក្រោយ​មក​ដល់​ឆ្នាំ​២០២០-២០២១​គេ​ក៏​ត្រូវ​បាន​ផ្លាស់​មក​កាន់​​ក្លឹប​ Chungnam Asan ក្លឹប​នៃ​លីគ​ទី​២​របស់​កូរ៉េខាងត្បូង​​រួច​បន្ត​មកកាន់​វិសាខា​​ក្នុង​ជើង​ទី​២​នេះ​តែ​ម្ដង​។

Lee Jae-gun ជា​កីឡាករ​មាន​ជំនាញ​ចុះ​ជួយ​បិទ​​នៅ​តំបន់​ខាង​ក្រោម​នៅ​ពេល​បាត់បាល់ ហើយ​ក៏​ឡើង​ទៅ​ជួយ​​បង្កើត​ឱកាស​នៅ​តំបន់​ប្រយុទ្ធ​ផង​ដែរ​។ បើ​មើល​ទៅ​លើ​វីដេអូ​ក្នុង Youtube យុវជន​វ័យ​២២​ឆ្នាំ​រូប​នេះ​មាន​សមត្ថភាព​ល្អ​​កម្រិត​ខ្ពស់​មួយ ​មិន​អាច​មើល​រំលង​ក្នុង​ការ​បង្កើត​ឱកាស​ជូនវិសាខា​ឡើយ​៕

ទស្សនា​ការ​លេង​របស់ Lee Jae-gun

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី