ម៉ាស៊ីនជីករកកាក់ Bitcoin ប្រមាណជា ១០០០គ្រឿង ត្រូវកិនកំទេចចោលព្រោះទង្វើខុសច្បាប់

  • 2021-07-20 04:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីនជីករកកាក់ឌីជីថល Bitcoin ប្រមាណ ១០៦៩គ្រឿង ឬស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ត្រូវបានកិនបំផ្លាញដោយរ៉ូឡូកិនដី ដោយអាជ្ញាធរប្រទេសម៉ាឡេស៊ី ទាក់ទងនឹងប្រតិបត្តិការខុសច្បាប់របស់ម៉ាស៊ីន Mine។

មូលហេតុនៃការរឹបអូស ម៉ាស៊ីនជីកយកកាក់ឌីជីថល Bicoin ទាំងអស់នេះ ព្រោះតែត្រូវបានរកឃើញថាមានលួចប្រើថាមពលអគ្គិសនីខុសច្បាប់ កាលពីចន្លោះ ខែកុម្ភៈ និងខែមេសា ឆ្នាំ២០២១ កន្លងទៅ៕

ទាក់ទងនឹងទង្វើខុសច្បាស់នេះ ក្រុមហ៊ុនថាមពលអគ្គិសនី Sarawak Enery Berhad បាននិយាយថា ពួកគេបានខាតបង់ថវិកាអស់ជាង ២លានដុល្លារ ដោយសារតែសកម្មភាពលួចយកថាមពលអគ្គិសនី ដើម្បីជីករកកាក់ឌីជីថល៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី