Chelsea ​ពិចារណា​នាំ​យក Hazard ​​មក​វិញ​តម្លៃ​៥១​លាន​ផោន​

  • 2021-07-22 01:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​មាន​បំណង​ចង់​យក​ខ្សែ​ប្រយុទ្ធ Eden Hazard ​ត្រលប់​មក​វិញ ​ជាមួយ​តម្លៃ​ខ្លួន​ត្រឹម​តែ​៥១​លាន​ផោន​ប៉ុណ្ណោះ​ពី​ក្រុម Real Madrid ​។

Hazard ​ផ្លាស់​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​២​រដូវ​កាល​មក​ហើយ ប៉ុន្តែ​មិន​ជោគជ័យ​នោះ​ទេ ​ដោយ​មាន​បញ្ហា​របួស​ជាប់​ជា​និច្ច ​និង​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ។ ​ដោយ​២​រដូវ​កាល​មក​នេះ ​រូបគេ​លេង​បាន​ត្រឹម​តែ​២១​ប្រកួត​ប៉ុណ្ណោះ។ ​ក្រុម Real Madrid ​ក៏​មាន​បំណង​លក់​រូបគេ​ចេញ​ផង​ដែរ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ហើយ​ក្រុម Chelsea ​វិញ​ក៏​មើល​ឃើញ​ដូច​គ្នា។

​ក្រុម​តោ​ខៀវ Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​ចង់​នាំ​យក​អតីត​កីឡាករ​របស់​ខ្លួន​ត្រលប់​មក​វិញ។ ​ដោយ​តម្លៃ​ខ្លួន​របស់​គេ​នៅ​ពេល​នេះ​ត្រឹម​តែ​៥១​លាន​ផោន​ប៉ុណ្ណោះ។ ​តម្លៃ​នេះ​ល្មម​សម្រាប់​ក្រុម Chelsea ​ហើយ ​ស្រប​ពេល​ពួកគេ​តាម​ទិញ​ខ្សែ​ប្រយុទ្ធ​ដទៃ​ទៀត ​ប៉ុន្តែ​តម្លៃ​វិញ​ដល់​ទៅ​១០០​លាន​ផោន ឬ​លើស​នេះ​ទៅ​ទៀត។ ​

​ការ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​នេះ ​ក៏​ដោយសារ​តែ​លោក Tuchel ​ចង់​រុះរើ​តំបន់​ប្រយុទ្ធ​ចេញ ខណៈ​ដែល Timo Werner ​លេង​មិន​ល្អ​សោះ​កាល​ពី​រដូវ​កាល​មុន​នេះ។ ​ក្លឹប​មាន​បំណង​លក់​រូបគេ​ចេញ​ផង​ដែរ ប្រសិន​បើ​មាន​ក្លឹប​ណា​ចង់​បាន៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ