មកស្គាល់អេគីបថ្មី ​ដែនប៉ោយប៉ែត ប៉ះសុទ្ធតែគីឡូជួរមុខស្រុក​ខ្មែរ ឌូក ក្ដូ

  • 2021-07-22 03:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបាត់មុខមួយរយៈពី​តារាង​បាល់ទះ ដោយសារជំងឺកូវីដ-១៩ ​ពេលថ្មីៗនេះ ជី ដែន ឬប្រិយមិត្តស្គាល់ថាដែនប៉ោយប៉ែត បានលេចមុខម្ដងទៀត​ជាមួយអេគីប​ថ្មី​មានឡាស្ទឹងត្រែង វីដប៉ះសេ និងដែនខ្លួនឯងផ្ទាល់។

ដែន ឡា វីដ / រូបភាព​ស្មាត់ឡាស្ទឹងត្រែង

បើតាមការបញ្ជាក់ពីស្មាត់ដែន ពួកគេទើបចាប់ចូលគ្នាលេងក្រៅ​ផ្លូវការ​បានប្រមាណជាបីបួនខែប៉ុណ្ណោះ ក្រោយចេះតែលេងឈ្នះតាមស្រុកភូមិ រហូតហ៊ានប៉ះគីឡូជួរមុខស្រុកខ្មែរតួយ៉ាង​ឥន្ទ្រីពិឃាដឌូក និងឥន្ទ្រីស្លាបដែកក្ដូទៀតផង។

ប៉ះជាមួយក្រុមឌូក លោក​រតនាថៅកែគោ និងរិទ្ធប៉ះសេ ក្រុមរបស់ដែនប៉ោយប៉ែតឈ្នះក្នុងលទ្ធផល ១៥-៨ គ្រាប់។ ប៉ះជាមួយក្ដូ ហួរព្រែកតាមាក់ និងលោក​វ៉ាន់ប៉ះសេ ក្រុមរបស់ដែនចាញ់ក្នុងលទ្ធផល ១៤-១៦ គ្រាប់។ យ៉ាងណាបើប្រកួតជាមួយកីឡាករល្អៗលំដាប់​ៗ​វិញ​ ស្មាត់ធំរបស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនហ៊ានចាប់គូពេញសាច់ទេ ពោលឱ្យ​ស្ទើរប៉ះសេមួយ ឬមានតែស្មាត់ធំម្នាក់​ប៉ុណ្ណោះ។

ជី ដែនពន្យល់ថា៖ «ជួបគេល្អៗចឹងខ្ញុំអត់ហ៊ានចាប់ឱ្យ​គេពេញទេ ព្រោះថាចាប់ឱ្យ​គេស្ទើរប៉ះសេមួយ ឬគេយកស្ទើរៗ គេមានតែស្មាត់គាត់មួយអីចឹងណា ពួកខ្ញុំលេងបាន»៕

អត្ថបទ៖ អ៊ុំ សុភក្តិ