គូ​នេះ​ក៏​ល្អ​មើល​ដែរ​ បឺត​ សង្ឃឹម​ ប៉ះ​ អេ ណារ័ត្ន​ វគ្គ​ជម្រុះ​ខ្សែក្រវាត់​

  • 2021-07-22 09:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​ចាញ់​ធ្លាក់​កម្មវិធីខ្សែក្រវាត់​របស់​ PNN​ សប្ដាហ៍​នេះ​ក៏​មាន​គូ​ចាប់​អារម្មណ៍​ និង​ល្អ​មើល​ផង​ដែរ​រវាង​ បឺត​ សង្ឃឹម​ និង​ អេ ​ណារ័ត្ន​ អ្នក​ដែល​ចាញ់​ត្រូវ​អស់​ឱកាស​ត្រឹម​នេះ​ហើយ។​

បឺត សង្ឃឹម ប្រកួតកន្លងទៅ

គូ​ពិសេស​ខាង​លើ​នេះ​នឹង​ជក់ចិត្ត​សម្រាប់​អ្នក​គាំទ្រ​ ព្រោះ​គ្មាន​ឱកាស​បន្ត​ក្នុង​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​ និង​ប្រាក់​១ម៉ឺន​ដុល្លារ​នេះ​ទៀត​ទេ​បើ​ចាញ់​ថ្ងៃ​អាទិត្យ​នេះ​ ដូច្នេះ​ហើយ​ទាំង​ បឺត​ សង្ឃឹម​ និង​ ណារ័ត្ន​ សុទ្ធតែ​មាន​បំណង​ចង់ទៅបន្ត​ដូច​គ្នា។​

មួយ​រយៈ​នេះ​ បឺត​ សង្ឃឹម​ ចាញ់​តែ​ ធន់​ អេឡៃ​ ១ដង​ ប៉ុណ្ណោះ​ក្រៅ​ពី​នោះ​ឈ្នះ​ ធន់ ​ផានិត​ ឈ្នះ​ វ៉ាន់​ វឿន​ ដូច្នេះ​ការ​ប្រកួត​របស់​គេ​គឺ​ល្អ​មួយ​រយៈ​ពេល​នេះ។​ ចំណែក​ អេ ​ណារ័ត្ន​ វិញ​ហាក់​រៀង​ធ្លាក់​ប៉ុន្មាន​ខែ​នេះ​ មិន​សូវ​ជា​កាក់កប​ប៉ុន្មាន​ឡើយ។​ ម្នាក់​វ៉ៃ​បុក​ ម្នាក់​វ៉ៃ​ក្បាច់​ដូច្នេះ​ជឿជាក់​ថា​នឹង​ល្អ​មើល​សម្រាប់​គូ​នេះ។​

អេ ណារ័ត្ន (រូបភាពលើហ្វេសបុក ណារ័ត្ន)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ចាញ់​ធ្លាក់​រវាង​ បឺត​ សង្ឃឹម​ និង​ អេ ​ណារ័តុ្ន​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី២៥​ ខែ​កក្កដា​ ២០២១​ នៅ​សង្វៀន​ PNN។​ អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដើម្បី​ឆ្ពោះ​ទៅរក​ខ្សែក្រវាត់​ទម្ង់​ ៥៧​គីឡូក្រាម​ អម​ដោយ​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​