United និង Varane យល់​ព្រម​លក្ខខណ្ឌ​កុងត្រា​ហើយ នៅ​ឡើយ​និយាយ​ថ្លៃ​ជាមួយ Real

  • 2021-07-23 03:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​បោះ​​​មួយ​ជំហាន​ទៀត​ខិតជិត​​យក​បាន​ខ្សែ​ការពារ​កណ្ដាល Raphael Varane ហើយ ក្រោយ​កីឡាករ​យល់​ព្រម​​ទទួល​យក​កុងត្រា​​រហូត​ដល់​ឆ្នាំ​២០២៦។

យ៉ាង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​នេះ​អាច​នឹង​រលាយ​ទៅ​វិញ ប្រសិន​បើ United និយាយ​ថ្លៃ​គ្នា​មិន​ត្រូវ​ជាមួយ Real Madrid ក្នុង​ការ​ទិញ​កីឡាករ​។ Madrid បាន​បើ​ទ្វារ​​រួច​ជា​សម្រេច​​​សម្រាប់​ការ​ចាកចេញ​​របស់ Varane វ័យ​២៨​ឆ្នាំ។

បិសាច​ក្រហម​កំពុង​ស្វែង​រក​ដៃ​​គូដើម្បី​លេង​ការពារ​កណ្ដាល​ជាមួយ Haryy Maguire ដោយ​សារ​តែ Victir Lindelof ហាក់​លេង​មិន​សូវ​ស៊ី​សង្វាក់​គ្នា។ Varane សញ្ជាតិ​បារាំង​ចាប់​អារម្មណ៍​ចង់​ផ្លាស់​មក Man Utd ហើយ​គេ​​ក៏​នឹង​កើន​ប្រាក់​ឈ្នួល​ផង​ដែរ ប្រសិន​បើ​ផ្ទេរ​មក​មែន។

យ៉ាងណាមិញ United មិន​ទាន់​ស្នើ​ដាក​តម្លៃ​ខ្លួន​របស់ Varane ទៅ​កាន់ Madrid នៅ​ឡើយ​ទេ ស្របពេល​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​រង​ចាំ​តែ​លក់​​កីឡាករ​របស់​ខ្លួន​ប៉ុណ្ណោះ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ