Liverpool កំពុង​ជាប់​គាំង​ទិញ​កីឡាករ​បរទេស​ចូល ដោយ​សារ​តែ​បញ្ហា​មួយ​នេះ

  • 2021-07-26 03:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នឹង​​មិន​អាច​នាំ​ចូល​កីឡាករ​​បរទេស​​បាន​ឡើយ រហូត​ដល់​ពួក​គេ​លក់​កីឡាករ​ដែល​មិនមែន​សញ្ជាតិ​អង់គ្លេស​ចោល​​មួយ​ចំនួន​សិន។

ក្នុង​រដូវ​កាល​នេះ​ក្រុម​លោក Jurgen Klopp ​ទើប​តែ​ទិញ​បាន​ខ្សែ​ការពារ Ibrahima Konate សញ្ជាតិ​បារាំង​ពី​ក្លឹប RB Leipzig។ សម្រាប់​ការ​វិលត្រឡប់​របស់​កីឡាករ​ជប៉ុន Takumi Minamino ពី​ការ​ខ្ជី​ជើង​ពី​ក្លឹប Southampton មាន​ន័យ​ថា ចំនួន​កីឡាករ​បទេស​​ដែល​កំណត់​ឲ្យ​មាន​ក្នុង​ក្រុម​គឺ​ពេញ​តែ​ម្ដង។

ច្បាប់​នៅ​អង់គ្លេស​​ក្នុង​មួយ​ក្រុម​កំណត់​​ឲ្យ​មាន​កីឡាករ​បរទេស​ចំនួន​១៧​នាក់ ហើយ​កីឡាករ​ក្នុង​ស្រុក​មាន​យ៉ាង​តិច​៨​នាក់។ ការ​ធ្វើ​បែប​នេះ​​គឺ​​មិន​ចង់​ឲ្យ​ក្លឹប​ទាំង​អស់​នាំ​ចូល​កីឡាករ​បរទេស​ហួសប្រមាណ និង​មិន​ទុក​ឱកាស​ឲ្យ​កីឡាករ​ក្នុង​ស្រុក​ជាប់​ក្នុង​ឈុតធំ។

យ៉ាងណា​ក្ដី ពេល​នេះ Liverpool កំពុង​រក​ផ្លូវ​លក់ Xherdan Shaqiri សញ្ជាតិ​ស្វីស​ចេញ។ ហើយ Divoch Origi សញ្ជាតិ​បែលហ្សុិក​ក៏​ជា​មុខ​សញ្ញា​លក់​ចេញ ដើម្បី​ឲ្យ​ក្លឹប​មាន​ចន្លោះ​អាច​នាំ​កីឡាករ​បរទេស​ថ្មី​ចូល៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម