ONE ប្ដូរ​ក្ដៅៗ Tawanchai តម្លើង​គីឡូ​សាក​ក្បាច់​គុន​ជាមួយ​សិស្ស​ច្បង Sittichai

  • 2021-07-26 08:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថៃ​អ្នក​លេង​ជើង​រន្ទះ Tawanchai នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​​មិត្តរួម​ជាតិ Sittichai នៅ​ថ្ងៃ​ទី ២៧ ខែ សីហា​ខាង​មុខ​នា​ប្រទេស​សិង្ហបុរី​ក្នុង​កម្មវិធី ONE Championship។

តាម​កាល​​វិភាគ​ដំបូង​ឡើង Tawanchai ត្រូវ​ជួប Saemapetch ខណៈ Sittichai ប៉ះ Ozcan។ ប៉ុន្តែ​ដោយ​សារ​តែ Saemapetch ពាក់​ព័ន្ធ​ជាមួយ​អ្នក​ជំងឺ​កូវីដ-១៩ ខណៈ Ozcan របួស​ពេល​ហាត់ ទើប​ធ្វើ​ឲ្យ ONE សម្រេច​ចិត្ត​ចាប់​ឲ្យ Tawanchai ប៉ះ Sittichai តែ​ម្ដង។

Tawanchai និង Sittichai បាន​យល់​ព្រម​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ Featherweight (៧០,៣​គ.ក) ប្រដាល់​បែប​មួយ​ថៃ។ តាម​ពិត​ទៅ​ក្នុង​កម្មវិធី​ ONE ប្រុស​ស្អាត Tawanchai ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ Batamweight (៦៥,៨.ក) ទេ ស្របពេល Sittichai លេង​ក្នុង​ប្រភេទ​ទម្ងន់ Featherweight នេះ​ស្រាប់។

Sittichai ខកខាន​ប្រកួត​បែប​មួយ​ថៃ​យូរ​មក​ហើយ​ ចាប់​តាំង​​វិវត្តន៍​ជា​កីឡាករ Kickboxing។ Tawanchai ប្រសិន​បើ​ឈ្នះ​ប្រកួត​នេះ​ នឹង​មាន​សិទ្ធិ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់ Batamweight ពី Nong-O៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី