ទេស សម្បត្តិ៖ នេះ​ជា​ការប្រកួត​ដ៏​សំខាន់ យើង​ត្រូវ​ការ​ពិន្ទុជា​ចាំ​បាច់

  • 2021-07-27 07:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​បឹងកេត​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ក្រុម​នគរបាលជាតិ នៅ​វេលា​ម៉ោង ៣ កន្លះ​រសៀល​ ក្នុង​ការ​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​លីគកំពូល​កម្ពុជារដូវ​កាល​ឆ្នាំ​២០២១។

មុន​ការ​ប្រកួត​មក​ដល់​មុន​នេះ​បន្តិចខ្សែ​ការពារ​ ទេស សម្បត្តិ បាន​លើក​ឡើង​ថា​វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​បំផុត​ បឹងកេត​​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់ ហើយ​គេ​ជឿជាក់​​ក្រុម​នឹង​ធ្វើ​​បាន​ល្អក្នុង​ទឹក​ដី​របស់​ខ្លួន​។

ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​បន្ត​ថា៖«នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​របស់​យើង ព្រោះ​យើង​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់ យើង​គិត​ថា​គេ​ជា​ក្រុម​ល្អ​យើង​គោរព​គេ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ឱ្យ​អស់​ដើម្បី​ក្រុម បងស្រីប្រធានក្លឹប និង​អ្នក​គាំទ្រ​របស់​យើង»។

ចាំ​មើល​ថា​តើ​ការ​ប្រកួត​នេះ ក្រុម​ជើង​ឯកលីគ​កំពូល​កម្ពុជា​៣សម័យ​កាល​បឹងកេត​ អាច​ធ្វើ​បាន​ល្អ​ដែរ​ទេ? ដូច្នេះ​រងចាំ​ទស្សនា​ការ​ប្រកួត​ ដែល​នឹង​មក​ដល់​នាពេល​បន្តិច​ទៀត​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ