ផ្លូវការ​ហើយ! Man Utd ​ទិញ Varane ​ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន​

  • 2021-07-28 01:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester United ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ទិញ​បាន​ខ្សែ​ការពារ Raphael Varane ​ពី​ក្រុម Real Madrid ​ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន ​ដោយ​នៅ​រង់ចាំ​តែ​ការ​ពិនិត្យ​សុខភាព ​និង​កិច្ច​ព្រមព្រៀង​តិច​តួច​ទៀត​ប៉ុណ្ណោះ។

​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ ​ជា​កីឡាករ​ដែល​ក្រុម​បិសាច​ក្រហម Manchester United ​ចង់​បាន​ជា​យូរ​មក​ហើយ។ ខណៈ​ដែល​កុងត្រា​របស់​គេ​នៅ​ក្រុម Real Madrid ​សល់​ត្រឹម​១​ឆ្នាំ​នោះ ទើប​ក្រុម​របស់​លោក Ole ​មាន​ឱកាស​ទាក់ទង​រហូត​បាន​សម្រេច​ជាមួយ​តម្លៃ​ខ្លួន​៤២​លាន​ផោន។ ​ដោយ​ការ​ប្រកាស​យក​បាន​កីឡាករ​បារាំង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​យប់មិញ ​ដោយ​ក្លឹប Man Utd ​ផ្ទាល់​តែ​ម្ដង។

​Varane ​អាច​ចាត់​ទុក​ថា​ជា​កីឡាករ​ជោគជ័យ​ម្នាក់។ ​រូបគេ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្រុម Real Madrid ​ជា​ពិសេស UEFA Champions League ​៤​ដង​ឯ​ណោះ។ ​ស្រប​ពេល​នៅ​ជម្រើស​ជាតិ​វិញ ​រូបគេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ World Cup 2018 ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ៕​

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី