​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​វិសាខា​​ប្រុស​ស្អាត​កូរ៉េ​ខាង​ត្បូង​​អាច​មាន​ទ្រព្យសម្បត្តិ​ដល់​​​…

  • 2021-07-28 07:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​​របស់​វិសាខា​ដែល​សម្រាប់​ត្រៀម​ជើង​ទី២​លីគ​កំពូលកម្ពុជា​​ Lee Jae-gun មាន​ទ្រព្យ​សម្បតិ្ត​ដល់​​ខ្ទង់​លាន​ដុល្លារ នេះ​​បើ​តាម​វេបសាយ​បរទេស ​popularbio.com បាន​ចុះ​ផ្សាយ​។

ទ្រព្យ​សម្បត្តិ​នេះ​គឺ​បូក​សរុប​គិត​​ត្រឹម​​ឆ្នាំ​២០២០ ដែល​បូក​បញ្ជូល​ពី​​ប្រាក់​ខែ មើ​ល​ទៅ​លើ​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​​ ​​ប្រាក់​​ចំណូល​ផ្សេង​ៗ​ ​រថយន្ត​ប្រើប្រាស់​ សរុប​​ជា​ទឹក​ប្រាក់​អាច​មាន​ចន្លោះ​ពី​១ទៅ​៥​លាន​ដុល្លារ​។ យុវជន​វ័យ​២២​ឆ្នាំ​រូប​នេះ​​កម្ពស់​​១,៨០​ម៉ែត្រ​​ជា​អតីត​កីឡាករ​របស់​ក្លឹប AFC Tubize ​ជា​ក្លឹប​នៅ​លីគ​ទី​៣​របស់​បែលហ្ស៊ិក​​ចន្លោះ​ឆ្នាំ​២០១៧-២០១៩ ហើយ​បាន​បង្ហាញ​ខ្លួន​ចំនួន​៣៨​​ប្រកួត​រក​បាន​១​គ្រាប់​។

ក្នុង​ឆ្នាំ​២០១៩​ដដែល​គេ​ក៏​​ផ្លាស់​មក​កាន់​ក្លឹប​ Asan Mugunghwa របស់​កូរ៉េ ហើយ​លេង​បាន​៣៩​ប្រកួត​រក​បាន៤​គ្រាប់​។ ក្រោយ​មក​ដល់​ឆ្នាំ​២០២០-២០២១​គេ​ក៏​ត្រូវ​បាន​ផ្លាស់​មក​កាន់​​ក្លឹប​ Chungnam Asan ក្លឹប​នៃ​លីគ​ទី​២​របស់​កូរ៉េខាងត្បូង​​រួច​បន្ត​មកកាន់​វិសាខា​​ក្នុង​ជើង​ទី​២​នេះ​តែ​ម្ដង​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី