កាក់កបណាស់! ទទួលថតរឿងមិនទាន់ចប់១ផង អន្ទិតសង្ហាគ្រោងថតរឿង២ផ្សេងទៀតព្រមៗគ្នា

  • 2021-07-28 08:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានជើងប្រឡូកក្នុងវិស័យសិល្បៈមិនប៉ុន្មានផងដែរ អតីតព្រះសង្ឈរូបសង្ហា ឡាយ ថៃចន្ទក្ដោមក្ដាប់ ថតរឿងអប់រំខ្លី”កែវភ្នែកម៉ែ” មិនតែប៉ុណ្ណោះថ្មីៗនេះទើបធ្លាយដំណឹងអន្ទិតខ្ពស់ស្រឡះមិន ចាញ់តារាម៉ូ ដែលរូបនេះ ត្រៀមថតរឿងបន្តកន្ទុយគ្នា២រឿងផ្សេងទៀតព្រមៗគ្នាបន្ទាប់ពីបញ្ចាប់រឿង”កែវភ្នែកម៉ែ”។

ហ៊ុងស៊ុយហក់ខ្ពស់ត្រដែតលាចាកសឹក្ខាបទមិនប៉ុន្មានផង អន្ទិតសង្ហា ត្រូវាបានបណ្ដារក្រុមហ៊ុនហៅ ថតរឿងអប់រំខ្លីភ្លែតតែម្ដង នេះក៏ដោយសារតែរូបសម្បត្តិខ្ពស់ស្រឡះសង្ហាអំណោយផលពីធម្មជាតិ បូកផ្សំជាមួយសម្ថភាពទេពកោសល្យប៉ិនប្រសប់។ មួយវិញទៀតអន្ទិត ថៃចន្ទ មិនទាន់បញ្ចប់រឿងទី១ រួចរាល់ផង លោកបង្ហើបប្រាប់ Sabay ថ្មីៗនេះថាលោកកំពុងតែត្រៀមថតរឿង២ផ្សេងទៀតបន្ទាប់ពី រឿង”កែវភ្នែកម៉ែ”ថតរួច។

អន្ទិតសង្ហា៖”ខ្ញុំបាននឹងកំពុងមានគម្រោងថតរឿង បុរាណ នៅពេលខាងមុខនេះ អមជាមួយនឹងរឿង អប់រំលើកទឹកចិត្តអ្នកបាក់ទឹកចិត្ត"។ អាចនិយាយបានថាទីផ្សារការងាររបស់ ឡាយ ថៃចន្ទ កាក់កប មិនចាញ់តារាអាជីពនោះទេពោលគឺ ចូលប្រឡូកមិនប៉ុន្មានផង អន្ទិតសង្ហា ក្ដោបក្ដាប់ថតរឿង៣ក្នុងដៃ រួចបាត់ទៅហើយ។

រម្លឹងផងដែរ អតីតព្រះសង្ឈ ឡាយ ថៃចន្ទ លាចាកសឹក្ខាបទកាលពីថ្ងៃទី១៤ មិនថុនាកន្លងទៅ ក្រោយឈានជើងចូលបួសក្នុងព្រះពុទ្ធសាសនាអស់រយៈពេល ១៥វស្សា៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម