ក្ដៅ​ចិត្ត​ Portsmouth បណ្ដេញ​យុវជន​៣​នាក់​ចេញ​ពី​ក្លឹប ក្រោយ​រើសអើង​លើ​កីឡាករ​អង់គ្លេស​ទាំង​៣

  • 2021-07-29 02:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Portsmouth បាន​បណ្ដេញ​​កីឡាករ​៣​នាក់​ចេញ​​ពី​ក្រុម​យុវជន ក្រោយ​រក​ឃើញ​កំហុស​រើសអើង​ពូជសាសន៍​​លើ​កីឡាករ​អង់គ្លេស​​​ទាំង​៣ Marcus Rashford, Bukayo Saka និង Jadon Sancho។

ក្លឹប​ដែល​កំពុង​លេង​នៅ League One បាន​បើក​ការ​ស៊ើបអង្កេត​ បន្ទាប់​ពី​រូបភាព​​​មួយ​ចំនួន​បាន​ធ្លាយ​លើ​បណ្ដាញ​សង្គម​​បង្ហាញ​អំពី​​ការ​សន្ទនា​ឯកជន​មួយ​ចេញ​ពី​យុវជន​​អាយុ​ក្រោម​​១៨​ឆ្នាំ​របស់​ពួក​គេ។

Rashford, Saka និង Sancho ​ត្រូវ​បាន​រង​ការ​រិះគន់​​ការ​រើសអើង​ពូជសាស៍​ បន្ទាប់​ពី​ទាត់​ប៉េណាល់ទី​មិន​ចូល​​ទល់​នឹង​អ៊ីតាលី។ យុវជន​របស់ Portsmouth ៣​ត្រូវបាន​រក​ឃើញ​ទាក់ទង​នឹង​ការ​​រើសអើង​ដែល​សរសេរ​ក្នុង​សារ​សន្ទនា​គ្នា​មួយ។

ក្នុង​ចំណោម​ពួក​គេ​ទាំង​៣​ដែល​ក្លឹប​​មិន​បញ្ចេញ​ឈ្មោះ​​ពាក្យ​រើសអើស​ជា​ច្រើន ​ក្នុង​នោះ​មាន​ម្នាក់​សរសេរ​​ជា​ភាសា​អង់គ្លេស​ថា៖ “All black ones missed”។ Portsmouth បាន​បញ្ចេញ​សេចក្ដី​ប្រកាស​ ដោយ​ពួក​​គេ​សម្រេច​បណ្ដេញ​​កីឡាករ​ទាំង​៣​រូប​ចេញ​ពី​ក្រុម​យុវជន​តែ​ម្ដង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ