អ្នក​ឡាយ​​បាល់ទះ​​ Mr ស្រួច ​ប្រកាស​​ស្វែង​រក​ក្មេង​ប្រុស​ពិការ​ជើង​​លេង​បាល់ទះដើម្បី​​ជួយ​ឧត្ដម្ភ​

  • 2021-07-29 06:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ឡាយ​បាល់ទះ​​ត្រូវ​​​បាន​គេ​ស្គាល់​ថា Mr ស្រួច ​ដែល​មាន​ឈ្មោះ​​ពិត​ប្រាកដ​ ​សំណាង ណារ៉ុង កំពុង​ប្រកាស​​ស្វែង​រក​ក្មេង​ប្រុស​ពិការ​ជើង​ម្ខាង​ ​ដែល​​គេ​​បាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​​ Tiktok​។

​​អ្នក​ឡាយ​បាល់​ខាង​លើ​បាន​ឲ្យ​ដឹង​ថា លោក​មិន​មាន​លទ្ធភាព​អ្វី​ច្រើន​ទេ គឺ​ជួយបាន​តែ​បន្តិច​បន្ទួច​ប៉ុណ្ណោះ ដូច​ជា អាវ​កីឡា ស្បែក​ជើង បាល់ ហ្វីឡេ​​បាល់ និង​បន្ថែម​​ថវិការ​បន្តិច​បន្ទួច​ប៉ុណ្ណោះ។ លោក​ថា នេះ​ជា​ទឹក​ចិត្ត​ចង់​ជួយ​​ដល់​ក្មេង​ប្រុស​នោះ​ ដោយសារ​លោក​​​​ស្រលាញ់ និង​ចូល​ចិត្ត​អ្នក​លេង​កីឡា​ ​អ្វី​ដែល​ពិសេស​ក្មេង​ប្រុស​នោះ​ជា​ជន​ពិការ​តែ​មាន​​ការ​តស៊ូ​លេង​បាល់ទះ​ ដែល​មើល​ទៅ​ពិត​ជា​គួរឲ្យ​អាណិត​ខ្លាំង​មែន​ទែន​។

លោក​បន្ថែម​ថា ប្រសិន​បើ​ប្រិយមិត្ត​ណា​បាន​ស្គាល់​ក្មេង​ប្រុស​នោះ​អាច​ទាក់​ទង​មក​​លេខ​របស់​ Mr ស្រួច បាន​តាម​រយៈ​លេខ​ 087 695 595/017 87 17 87/060 365 168 ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​