Man Utd ​រំសាយ​ការ​ប្រកួត​មិត្តភាព​ចោល ​ក្រោយ​កីឡាករ​៩​នាក់​ឆ្លង​កូវីដ​១៩​

  • 2021-07-30 01:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បានរំសាយ​ការ​ប្រកួត​មិត្តភាព​ចោល​ហើយ ​បន្ទាប់​ពី​សមាជិក​ក្នុង​ក្រុម​៩​នាក់​មាន​ឆ្លង​កូវីដ​១៩​។

​ក្រុម Man Utd ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​របស់​ខ្លួន​ទល់​ក្រុម Preston North End ​នៅ​ចុង​សប្ដាហ៍​នេះ ​ប៉ុន្ដែ​ត្រូវ​រំសាយ​ចោល​វិញ ​ក្រោយ​ពី​រក​ឃើញ​មាន​កីឡាករ​ក្នុង​ក្រុម​ឆ្លង​មេរោគ​កូវីដ​១៩។ ​ការ​តេស្ដ​ឃើញ​នេះ ​បន្ទាប់​ពី​ក្រុម​របស់​លោក Ole ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Brentford ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ ​ខណៈ​ដែល​បច្ចុប្បន្ន​សមាជិក​ម្នាក់​ៗ​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​ដើម្បី​ព្យាយាម​សិន។

​ក្រុម​របស់​លោក Ole ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ទិញ​កីឡាករ​ថ្មី​ៗ​ចូល​ច្រើន ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​មក​ចូល​ហាត់​ជាមួយ​ក្រុម​នៅឡើយ​ទេ។ ​ខណៈ​ដែល​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​គេ​ក៏​មើល​ឃើញ​ថា​ពួកគេ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​មួយ​នៅ Premier League ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ