លែងអផ្សុកហើយ! វេបសាយថ្មីនេះ មានរឿងល្បីៗជាច្រើន មើលបានដោយមិនបាច់ subscribe បង់លុយប្រចាំខែ

  • 2021-08-02 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនចាំបាច់ចំណាយពេលអង្គុយរករឿងថ្មី ហើយក៏មិនចាំបាច់​ Subscribe បង់លុយប្រចាំខែដែរ វេបសាយថ្មី SoyoNow ដែលប្រមូលផ្ដុំទៅដោយខ្សែភាពយន្តថ្មីៗ ល្បីៗ ដ៏សម្បូរបែប នឹងបើកដំណើរការសាកល្បងពីថ្ងៃទី២ ខែសីហា​ ឆ្នាំ​២០២១នេះតទៅហើយ។

SoyoNow គឺ​ជាវេបសាយ​​ថ្មី​មួយ​​ ដែល​ប្រមូលម្តុំ​ទៅ​ដោយ​​ខ្សែ​ភាពយន្ត​​ចម្រុះ មានទាំងភាពយន្តខ្មែរយើង ក៏ដូច​ជា​ភាព​យន្ត​​បរទេសនិយាយ​ភាសា​ខ្មែរ ដ៏​ពេញនិយម​ជាច្រើនផង​ដែរ។ SoyoNow នឹងពាំនាំភាពយន្តថ្មីល្បីៗជូនប្រិយមិត្តដែលនៅតាមបណ្តាលខេត្តមួយចំនួនដែលចង់ទស្សនា ប៉ុន្តែ មិនដឹងជាទស្សនាតាមវិធីណា។

ទាក់ទង់​នឹង​ការ​ដាក់​ឲ្យដំណើរ​ការវែបសាយថ្មីនេះ លោកស៊ុត ឈាង​ឡេង នាយកគ្រប់​គ្រង​កម្មវិធី SoyoNow បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ឱកាស​មួយ​ក្នុងការ​ចូលរួម​ដោះស្រាយ​ដល់​អ្នក​ចូល​ចិត្ត​មើល​ខ្សែ​ភាពយន្ត​ល្បី​ៗ ហើយ​ក៏​ជា​ការ​ចូល​រួម​ក្នុងការ​​ការ​រក្សា​គម្លាត​ក្នុងសង្គម​ផង​ដែរ​។ ចាប់ពីពេល​នេះ ប្រិយមិត្ត​របស់ Sabay នឹង​ទទួល​បាន​ផ្លាត​ហ្វម​ថ្មីមួយ​ទៀត​ដើម្បី​កម្សាន្ត និងទស្ស​នា​រឿង​ៗ​ថ្មី​ៗ នៅពេល​ទំនេរ ឬ​សម្រាក​ពី​ការ​ងារ​»​​។

លោក​បាន​បន្ថែមទៀតថា៖ «នេះក៏​ជា​ដំណោះស្រាយ​មួយ​សម្រាប់​ទាំង​អ្នក​ទស្សនា និង​ផលិតក​រ ព្រោះថា កន្លងមកអ្នកទៅតាមបណ្តាលខេត្តមួយចំនួនចង់ទស្សនាភាពយន្តថ្មីៗគឺពិបាកក្នុងការរកន្លែងដើម្បីទស្សនាដោយសារពុំមានវត្តមានរោងកុនទៅដល់ ហើយ​ផលិតករ ក៏​នៅ​តែអាច​​យកខ្សែ​ភាពយន្ត​ដែល​ខ្លួន​បញ្ចាំង​រួច​រាល់ ឬ​ទើប​តែ​ចាក់​បញ្ចាំង មក​ចាក់​បញ្ចាំង​ជា​ថ្មីជាមួយ​នឹង​ SoyoNow ដើម្បី​ធា​នា​ថា ពួក​​គាត់​នៅ​តែ​អាច​រក​ចំណូល​បាន​ មួយផ្នែកទៀតបន្ទាប់ពីបញ្ចាំងនៅរោងភាយន្តរួច។​ ខ្ញុំសង្ឃឹមថា SoyoNow នឹងក្លាយជាកន្លែងមួយដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរអោយកាន់តែទូលំទូលាយជាងមុនថែមមួយកំរិតទៀ»។

អ្វី​ដែលកាន់​តែ​ពិសេស​ទៅទៀត​នោះ​គឺ​ថា SoyoNow ផ្តល់លក្ខខណៈ​ងាយស្រួល បត់បែន សន្សំ​សំ​ចៃ​ខ្ពស់ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ ដោយ​លោក​អ្នក​មិន​​ចាំ​បាច់​​ចំណាយទៅលើ​ការ​ជាវ (Subscribe) ប្រចាំ​សប្តាហ៍ ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ​ឡើយ ប៉ុន្តែ លោក​អ្នក​គ្រាន់​តែ​ចំណាយ​តែ​ទៅលើ​ខ្សែ​ភាពយន្ត​ដែល​អ្នក​ចង់​ទស្ស​នា​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​ទាប​បំផុត​ចាប់​ពី 0,25ដុល្លារ រហូត​ដល់​១,៥ដុល្លារ​អាមេរិក​ ទៅតាមភាពយន្តនីមួយៗ​។

បន្ថែម​លើនេះ​ទៅទៀត ការ​ចុះ​ឈ្មោះ​ ​ការ​ទូទាត់​ពិត​ជាងាយស្រួល និង​​រហ័ស​ទាន់​ចិត្ត ដោយលោក​អ្នកគ្រាន់​តែ​ប្រើ​ប្រាស់​លេខ​ទូរស័ព្ទ​របស់​អ្នកដើម្បី​ចុះ​ឈ្មោះ និងអាច​ទូទាត់​តាម​រយៈ​ការ​ប្រើ Sabay Coin, ABA, ធនា​គារអេ​ស៊ីលីដា និង​ តាមការបញ្ចូល​ប្រាក់តាម​រយៈ​លេខ​ទូរស័ព្ទ Smart និង Cellcard របស់​លោក​អ្នក​ប៉ុណ្ណោះ​។

នៅលើវេបសាយ SoyoNow ក៏​មាន​ការ​ផ្តល់​ជូន​នូវខ្សែ​ភាពយន្ត​ជាច្រើន ដែល​លោក​អ្នក​​អាច​ចូល​ទស្ស​នា​បាន​ដោយ​ឥត​គិត​ប្រាក់​ផង​ដែរ ហេតុនេះ នៅ​ចាំ​អី​ទៀត ចូលទៅកាន់គេហ​ទំ​ព័រ SoyoNow នៅ​ថ្ងៃនេះ៕

សម្រាប់ព័ត៌​មាន​ប្រម៉ូសិន​ និង Trailer ​ខ្សែ​ភាពយន្ត​ថ្មី​ៗ លោក​អ្នក​អាច​តាម​ដានតាម​រយៈ​ទំ​ព័រ Facebook: SoyoNow

ឬអាចសាក​សួរ​ព័ត៌​មាន​តាម​រយៈ​លេខ​ទូរសព្ទ៖

081 311 338/078 642 432

សូម​ទស្ស​នា​វីដេអូពីការប្រើប្រាស់ SoyoNow ខាង​ក្រោមនេះ៖

អត្ថបទ៖ In Sopheng

អត្ថបទថ្មី