មកដឹងចំណុចពិសេសរបស់ Land Rover Defender X Dynamic SE សេរី២០២១ កំពុងមានវត្តមាននៅខ្មែរ

  • 2021-08-13 02:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Land Rover Defender X Dynamic SE សេរីឆ្នាំ២០២១ គឺជាម៉ូដែលកំពូលមួយក្នុងចំណោមម៉ូដែលនានារបស់ Defender ខណៈដែលរថយន្តដ៏ទំនើនេះ មានរូបរាងខាងក្រៅមើលទៅធំទូលាយ អង់អាច និងរឹងមាំ។ ដោយសារតែរថយន្តនេះផលិតឡើងតម្រូវលើការបើកបរបានគ្រប់ស្ថានភាពផ្លូវ ដូចនេះមិនថាលោកអ្នកស្ថិតក្នុងស្ថានភាពផ្លូវបែបណា ក៏ដោយ Defender X Dynamic SE នាំលោកអ្នកទៅកាន់គោលដៅដែលលោកអ្នកចង់ទៅបានដោយជោគជ័យ។

ខាងក្រោមនេះគឺជាលក្ខណ:ពិសេសមួយចំនួនរបស់ Land Rover Defender X Dynamic SE សេរីឆ្នាំ២០២១៖

ផ្នែកខាងក្រៅ៖ ចង្កៀងផ្នែកខាងមុខជាប្រភេទLED អាចជះពន្លឺចេញបានច្បាស់ល្អ និងបានចម្ងាយឆ្ងាយ មិនតែប៉ុណ្ណោះវាមានមុខងារប្តូពន្លឺឡើងចុះដោយស្វ័យប្រវត្តិ និងរេតាមស្ថានភាពផ្លូវ ដូចនេះពន្លឺដែលចេញមកមានកំរិតភ្លឺគ្រប់គ្រាន់ ត្រឹមត្រូវ និងមិនចាំងភ្នែកអ្នកដំណើរបញ្ច្រាស់គ្នា។ អំពូលខាងក្រោមប្រើសម្រាប់កាត់អ័ព្ទ វាងាយធ្វើអោយអ្នកបើកបរមើលឃើញកាន់តែច្បាស់នាពេលយប់ និងនៅពេលធ្វើដំណើរលើផ្លូវដែលមានអ័ព្វ។

ផ្នែកខាងក្នុង៖ រចនាឡើងដោយប្រើប្រាស់នូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ផ្ដល់នូវផាសុខភាព ប្រណិតភាពសម្រាប់អ្នកប្រើប្រាស់ ដៃចង្កូតជាប្រភេទស្បែក មានសភាពទន់ រួមជាមួយកុងទ័រជាប្រភេទឌីជីថលងាយស្រួលក្នុងការបើកបរ។ កៅអីមាន៣ជួរ អាចអង្គុយបាន៧នាក់ ផ្ដល់នូវភាពធំទូលាយ និងផាសុកភាពសម្រាប់ការធ្វើដំណើរលក្ខណៈគ្រួសារ ឬដំណើរកំសាន្តផ្សេងៗ។

សំរាប់ការកំសាន្ត រថយន្តនេះមានបំពាក់នូវ ប្រព័ន្ធសំលេង (Meridian Sound System) ធ្វើអោយសម្លេងមានកម្រិតសម្លេងធ្ងន់ ពិរោះ ច្បាស់ល្អ រាល់ពេលលោកអ្នកស្ដាប់តន្រ្តី បន្ថែមជាមួយភ្លើងលោត ១០ពណ៍។

ប្រព័ន្ធជំនួយដល់អ្នកបើកបរ៖ កាមេរ៉ា អាចបង្វិលមើលគ្រប់ផ្នែករបស់រថយន្ត 360 ដឺក្រេ មិនថាផ្នែកខាងមុខ ខាងក្រោយ ចំហៀង ឬផ្នែកខាងក្រោមនោះទេ។ Blind Spot Assist Pack ជួយផ្ដល់សញ្ញាសម្រាប់អ្នកបើកបរលើកញ្ចក់ចំហៀង ក្នុងពេលដែលមានរថយន្តដទៃជែងពីក្រោយ។

Land Rover Defender X សេរី Dynamic SE ត្រូវបានបន្ថែមនូវមុខងារជាច្រើនដូចជា៖

ផ្នែកខាងមុខបានបំពាក់នូវរបាំងការពារ សម្រាប់ការពាររថយន្តពីការប៉ះទង្គិចផ្សេងៗ។

ផ្ទៃខាងក្រោម និងផ្ទៃចំហៀងរបស់ Defender X Dynamic SE មានភាព ភ្លឺរលោងនិងរឹងមាំដូចគ្នាទៅនឹងតួរថយន្ត។

ចំពោះផ្ទៃខាងក្នុង យើងចាប់អារម្មណ៍ទៅលើការផ្លាស់ប្ដូររចនាបថរបស់ កៅអីអង្គុយ។ កៅអីរបស់ Defender X Dynamic SE ជាប្រភេទកៅអីស្បែក មានសភាពទន់តែហាប់ណែនល្អ ផ្ដល់ផាសុកភាពក្នុងការប្រើប្រាស់បានរយៈពេលយូរ មិនងាយខូចទ្រង់ទ្រាយ មិនងាយដាច់រហែក ធន់ទៅនឹងសំណឹក ឬការកកិតនានា។ ជាពិសេសស្បែកកៅអីនេះមានពីរពណ៌លាយបញ្ចូលគ្នា ស្រស់ស្អាត ប្លែកភ្នែក។

សម្រាប់មុខងារលើបច្ចេកវិទ្យា រថយន្តនេះមានបំពាក់នូវមុខងារថ្មី សម្រាប់ការបញ្ជាដូចជា Apple CarPlay ការបញ្ជាលើអេក្រង់រថយន្តដូចគ្នាទៅនឹងអេក្រង់ទូរស័ព្ទ និងមុខងារWireless Charger ការសាកថ្មទូរស័ព្ទដោយមិនប្រើខ្សែ។

ជំនួសដោយការបើកបិទដោយសោរឡានធម្មតា Defender X Dynamic SE ក៏មាន Activity Key ឬហៅថាកូនសោរទី២ ដែលជានាឡិកាដៃ Digital សម្រាប់បញ្ជាលើមុខងារចំនួន៤ ដូចជា ដោះសោរ ចាក់សោរ បើកបិទទ្វារក្រោយ និងបំពងសំលេង (Setting Alarm)។

សូមបញ្ជាក់ផងដែរថា រថយន្ត Land Rover Defender X Dynamic SE ត្រូវបាននាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia ជាផលិតផលរបស់ប្រទេសអង់គ្លេស ផលិតឡើងតម្រូវទៅនឹងស្ថានភាពផ្លូវ អាកាសធាតុ ក៏ដូចជា ប្រេងឥន្ធនៈរបស់ប្រទេសកម្ពុជាយើង។

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់មើលរថយន្តឬតេស្តបើកបរសាកល្បងដោយផ្ទាល់។លោកអ្នកអាចអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Land Rover Cambodia ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវសហព័ន្ធរុស្សី ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 | 085 999 111 ឫ 095 927 373៕

អត្ថបទពេញនិយម