Ronaldinho​៖​ខ្ញុំ​ធុំក្លិន​ពាន UCL បណ្ដើរ​ៗ​ហើយ​នៅ PSG ​ក្រោយ Messi ​ចាប់​ដៃ Ramos ​

  • 2021-08-11 01:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Ronaldinho ​បាន​អះអាង​ថា​ខ្លួន​ចាប់​ផ្ដើម​ធុំ​ក្លិន​ពាន​រង្វាន់​បណ្ដើរ​ៗ​ហើយ ​បន្ទាប់​ពី​បាន​ឃើញ​ខ្សែ​ប្រយុទ្ធ Lionel Messi ​​និង​ខ្សែ​ការពារ Sergio Ramos ​ចូល​រួម​ជាមួយ​ក្រុម PSG ​។

​កាល​ពី​យប់មិញ​នេះ MessI ​បាន​ទៅ​ដល់​បារាំង ​និង​ពិនិត្យ​សុខភាព​ចុះ​កុងត្រា​ភ្លាម​ៗ​ជាមួយ​ក្រុម PSG ​តែ​ម្ដង ​ក្រោយ​ពី​រូបគេ​ទទួល​បាន​កុងត្រា​២​ឆ្នាំ​ជាមួយ​តម្លៃ​ពលកម្ម​៤១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។ វត្ដមាន​របស់​កំពូល​កីឡាករ​លើ​លោក​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ PSG ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ​និង​មាន​ក្ដី​ជឿ​ជាក់​ថា​ក្រុម​មួយ​នេះ​នឹង​អាច​ប្រជែង​យក​ពាន​រង្វាន់​ក្នុង​ក្ដី​ស្រមៃ UEFA Champions League ​បាន។

​ក្នុង​នោះ​ដែរ Ronaldinho ​អតីត​កីឡាករ PSG ​និង​ធ្លាប់​លេង​ជាមួយ Messi ​នៅ Barcelona ​ដែរ​នោះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “វា​ជា​រឿង​រីករាយ​ដែល​បាន​លេង​ឱ្យ​ក្លឹប​ទាំង​ពីរ​នេះ (PSG, Barca) ​ហើយ​ពេល​នេះ​បាន​ឃើញ​មិត្ត​របស់​ខ្ញុំ​ពាក់​អាវ​ក្លឹប​នេះ​ដែរ​ហើយ ​អាច​នឹង​មាន​ការ​រីករាយ​ច្រើន​នៅ​ទី​នេះ Leo។ ​ខ្ញុំ​ក៏​បាន​សប្បាយ​ចិត្ត​ផង​ដែរ​ជាមួយ​ដៃ​គូ​របស់​ខ្ញុំ @SergioRamos​ក្នុង​ក្រុម​នេះ ​ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ធុំ​ក្លឹប​ពាន Champions ​បណ្ដើរ​ៗ​ហើយ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ