មេ​ Dortmundថា​ PSG ប្រកួត​ប្រជែង​អត់​ស្មើ​ភាព​នឹង​ក្លឹប​ដទៃ​ទេ​

  • 2021-08-12 12:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Hans-Joachim Watzke នាយក​ប្រតិបត្តិ​ក្លឹប​ Borussia Dortmund បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ PSG ប្រកួត​ប្រជែង​អត់​ស្មើ​ភាព​នឹង​ក្លឹប​ដទៃ​ទេ​។

លោក​ Watzke បាន​និយាយថា​៖" វា​ជា​ការ​ពិត​ PSG មាន​ប្រភព​ចំណូល​ ប្រភព​សេដ្ឋកិច្ច​ច្រើន​ជាង​ ​៨៥% នៃក្លឹប​នៅ​អឺរ៉ុប​។ អញ្ចឹង​វា​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​នេះ​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​គ្នា​សម្រាប់​ក្លឹប​ដទៃ​ឡើយ​។ និយាយ​ទៅ​រឿង​អញ្ចឹង​វា​កើត​ឡើង​យូរ​ហើយ​ ហើយ​ខ្ញុំ​និយាយ​នេះ​មិន​មែន​មាន​ន័យ​ការ​ខ្ញុំ​ច្រណែន​ក្លឹប​ហ្នឹង​អី​ទេ​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ត្រង់​ទៅ ខ្ញុំ​មិន​ចូល​ចិត្ត​ទេ ដែល​ខ្ញុំ​ត្រូវ​ទៅ​លត់​ជង្គង់​ក្រាប​បង្គំ​គាល់​ស្ដេច​កាតារ​ម្ដង ក្នុង​រយៈពេល ៤ព្រឹក​ "។

គួរ​បញ្ជាក់​ផង​ដែរ​ PSG ដែល​ជា​ក្លឹប​មាន​ម្ចាស់​ជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ប្រចាំ​ប្រទេស​កាតា​ ដែលមាន​លទ្ធភាព​ធ្វើ​ការ​នាំ​ចូល​កីឡាករ​មាន​ទេពកោសល្យ​ជា​ច្រើន​សម្រាប់​រដូវកាល​ថ្មី​នេះ​​ដូច​ជា​ Messi Ramos Wijnaldum និង​កីឡាករ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ​ត្រូវ​បង្កើន​ចំណាយ​លើ​ប្រាក់ខែ​ទាំង​អស់​សម្រាប់​កីឡាករ​ និង​បុគ្គលិក​រហូត​ទៅ​ដល់​ជាង​ ៣៥០​លាន​ដុល្លារ​ឯណោះ​ប្រចាំ​រដូវកាល​ថ្មី​នេះ៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី