Land Cruiser ច្នៃ​​ម៉ាស៊ីនកម្លាំង ២០០០ សេះ និយាយពីល្បឿនញាក់សាច់ (វីដេអូ)

  • 2021-08-13 08:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​កម្មវិធី​ SEMA កាល​ឆ្នាំ​ ២០១៦ Toyota បាន​បង្ហាញ​ចេញរថយន្ត Land Cruiser ដែល​បាន​ច្នៃ​ម៉ាស៊ីន​​ឲ្យ​មាន​កម្លាំង​ខ្លាំង​ដល់​ ២០០០ សេះឯណោះ។ រថយន្ត​ដែល​ច្នៃ​នេះ​បាន​ក្លាយ​ជា​រថយន្ត​ប្រភេទ SUV ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​ ក្រោយ​ពី​រត់​បាន​ដល់​ល្បឿន​ ៣៧០ គ.ម/ម៉។

Land Cruiser ដែល​គេ​ច្នៃ​ឡើង​ជា​ពិសេស​នេះ​ត្រូវ​បាន​កែ​ឈ្មោះ​ទៅ​ជា​ Land Speed Cruiser ដែល​បាន​ច្នៃ​ដោយ​​ក្រុម​វិស្វករ​នៃ​មន្ទីរ​ Motorsports Technical Center ​របស់​ក្រុមហ៊ុន​ Toyota។ គេ​បាន​ប្រើ​ម៉ាស៊ីន​ V8 ទំហំ​ ៥,៧ លីត្រ​ដែល​ជា​ម៉ាស៊ីន​ស្តង់ដារ ដោយ​បាន​បន្ថែម​នូវ Turbocharged Garrett ដែល​អាច​បង្កើត​កម្លាំង​បាន​កាន់​តែ​ខ្លាំង​កប់។

ការ​បើក​លើក​ដំបូង​គេ​អាច​ទទួល​បាន​ល្បឿន​ ៣៣៩ គ.ម/ម៉ ប៉ុន​គ្នា​នឹង​កំណត់​ត្រា​ចាស់។ ដើម្បី​អាច​បំបែក​កំណត់​ត្រា​បាន​​ក្រុម​វិស្វករ​ក៏​បាន​​​បុក​កម្លាំង​បន្ថែម​​ដែល​ជា​លទ្ធផល​ជួយ​ឲ្យ​ Land Speed Cruiser រត់​ដល់​ល្បឿន​ ៣៧០ គ.ម/ម៉៕​​​

ប្រភព៖ Carbuzz  

អត្ថបទពេញនិយម