មិន​ទាន់​ចប់ Sancho និង Rashford បន្ត​រងការ​វាយ​ប្រហារ​ពី​​អ្នក​គាំទ្រ City និង Leeds

  • 2021-08-16 03:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់ Manchester City និង Leeds Unitedបាន​ស្រែក​ច្រៀង​ចំអក​ដល់ Sancho និង Rashford ថា​បានធ្វើ​ឲ្យ​ជាតិ​ខកចិត្ត​​ ព្រោះ​តែ​កំហុស​របស់​ពួក​គេ។

ក្នុង​វីដេអូ​មួយ​អ្នក​គាំទ្រ​របស់ Man City មួយ​ក្រុម​​បាន​ច្រៀង​ថា "Sancho និង Rashford ថា​បានធ្វើ​ឲ្យ​ជាតិ​ខកចិត្ត" មុន​ពេល​ក្រុម​របស់​ពួក​គេ​​ប្រកួត​ចាញ់ Spurs ១-០។ មួយ​ថ្ងៃ​មុន​ប៉ះ United អ្នក​គាំទ្រ​របស់ Leeds ក៏​បាន​ច្រៀង​បែប​នេះ​ដួច​គ្នា។

​​តារា​របស់​បិសាច​ក្រហម​ទាំង​ពីរ Jadon Sancho និង Marcus Rashford សុទ្ធ​តែ​ខក​ឱកាស​ទាត់​ប៉េណាលទី​មិន​ចូល​ដូច​គ្នា​ក្នុង​ការ​​ប្រកួត​ផ្ដាច់ព្រ័ត្រ Euro ២០២០ ចាញ់​អ៊ីតាលី។ Bukayo Saka របស់ Arsenal ក៏​ជា​កីឡាករ​ធ្វើ​ឲ្យ​ភ្លាត់​ឱកាស​ដូច​គ្នា។

អ្នក​ទាំង​៣​បាន​រង​ការ​រើសអើស​​និង​ប្រមាទ​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​អង់គ្លេស។ ទល់​នឹង​ពេល​នេះ​ជាង​មួយ​ខែ​ទៅ​ហើយ Sancho និង Rashford នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ​​ពី​អ្នក​គាំទ្រ អំពី​កំហុស​របស់​ពួក​គេ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ