ឈ្នះដាច់គេ! មួយកម្មវិធីខួបកំណើតម្ដាយ កុសុម៉ា លេង Style សម្លៀកបំពាក់យាយចាស់ តាចាស់ប្លែកសាហាវ

  • 2021-08-18 08:05:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការនីពូកែវោហាស័ព្ទចាក់ទឹកមិនលេច សុភក្រ័្ត កុសុម៉ា ធ្វើកម្មវិធីខួបកំណើតឱ្យអ្នកម្ដាយម្ដងផ្អើល អស់ញាតិមិត្តអ្នកគាំទ្រ ជាមួយនឹង សម្លៀកបំពាក់ Fashion ប្លែកសន្លប់តែម្ដងដែលរៀបចំ ស្លៀកពាក់ខោអាវបែបមនុស្សចាស់ ពោលគឺតែខ្លួនជាតាចាស់ យាយចាស់តែម្ដង។

ជារឿយៗរាល់បណ្ដាលតារាល្បីៗក្នុងស្រុកធ្វើពិធីខួបកំណើតម្ដងៗមិនដែលរំលងទេជាមួយឈុតសម្លៀក បំពាក់ស្អាតស៊ីវីល័យទាក់ទាញ ប៉ុន្តែសម្រាប់កញ្ញា កុសុម៉ា វិញគឺប្លែកដាច់គេតែម្ដងដែលក្នុងថ្ងៃពិ សេសរបស់អ្នកម្ដាយនាងជ្រើសរើស Fashion សម្លៀកបំពាក់ក៏ដូចជាការតុបតែងខ្លួនបែបវ័យចំណាស់ ប្លែកភ្នែកតែម្ដង។

មិនតែប៉ុណ្ណោះមិនមែនតែម្ចាស់កម្មវិធីទេដែលត្រូវរៀបចំខ្លួនជាមនុស្សចាស់បែបនេះ សូម្បីតែអ្នកចូល រួមក៏ត្រូវឱ្យតុបតែងខ្លួនជាយាយចាស់ តាចាស់ ព្រមគ្នាផងដែរដើម្បីអបអរថ្ងៃខួបកំណើតរបស់អ្នកម្ដាយ ជាទីស្រលាញ់ សុភក្រ័្ត កុសុម៉ា។

ទន្ទឹមនឹងនេះតាមរយៈ IG របស់ កុសុម៉ា បង្ហាញពីសកម្មភាពសប្បាយរីករាយយ៉ាងខ្លាំងដោយមានការ ចូលរួមពីសំណាក់តារារួមអាជីព នឹងមិត្តស្និតស្នាលជាច្រើននាក់ផងដែរ ដែលបង្ករបរិយាកាសក្នុងកម្មវិធី រឹតតែអ៊ូអរ៕

អត្ថបទ៖ Pav SreyPich