ខេម​ ចាន់​ និយាយ​យ៉ាងណា​ចំពោះ​សមត្ថភាព​ អេលីត​ ចំរើន​ មុន​ប៉ះ​គ្នា...

  • 2021-08-20 04:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ ខេម​ ចាន់​ ថា​កីឡាករ​ អេលីត ចំរើន ជា​ជើង​ខ្លាំង​ និង​ស្ថិត​ក្នុង​កម្រិត​ A​ ទៅ​ហើយ​បច្ចុប្បន្ន​នេះ​រី​ឯ​ស្នៀត​ប្រយុទ្ធ​វិញ​គឺ​ចេញ​លឿន​ ធ្ងន់​ ល្អ​ទាត់​ឆ្វេង​ខ្លាំង។​

កីឡាករ ខេម ចាន់ (រូបភាពហ្វេសបុក ខេម ចាន់)

ខេម ​ចាន់​ លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ រូប​គេ​បាន​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ជំនួប​កម្មវិធី​ខ្សែក្រវាត់​ជា​មួយ​កីឡាករ​ អេលីត​ ចំរើន​ ថ្ងៃ​អាទិត្យ​នេះ។​ សិស្ស​ប្អូន​ ឡៅ​ ចន្ទ្រា​ ខាង​លើ​គឺ​ពង្រឹង​ការ​វ៉ៃ​ស៊ីប​ឲ្យ​បាន​ច្រើន​ ពង្រឹង​ស៊ុហ្វ​ឲ្យ​ល្អ និង​ហាត់​ឡាំ​ផង​ដែរ។​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​សមត្ថភាព​ អេលីត​ ចំរើន​ គឺ​ជា​កីឡាករ​ល្អ​មួយ​នៅ​កម្ពុជា​បច្ចុប្បន្ន​ និង​ស្ថិត​នៅ​លំដាប់​ A ផង​ដែរ។​ កូន​សិស្ស​លោក​ ស៊ន​ អេលីត​ រូប​នេះ​ល្អ​កណ្ដាប់ដៃ​ ចេញ​ស្នៀត​លឿន​ ជា​ពិសេស​ការ​ទាត់​ឆ្វេង​របស់​គេ​តែ​ម្ដង​ ធ្ងន់​ រហ័ស។​

កីឡាករ អេលីត​ ចំរើន

រំលឹក​ដែរ​ថា​ កីឡាករ​ ខេម​ ចាន់​ និង​ប៉ះ​ជា​មួយ​ អេលីត​ ចំរើន​ ក្នុង​កម្មវិធី​ខ្សែក្រវាត់​ ១ម៉ឺន​ដុល្លារ​របស់​ PNN​ នៅ​ថ្ងៃ​អាទិត្យ​ ទី២២​ សីហា​ ២០២១​ នេះ។​ អ្នក​ដែល​ចាញ់​នឹង​ធ្លាក់​ត្រឹម​នេះ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី