ចូលដល់វ័យខ្ទង់ ៣០ឆ្នាំ Taeyeon គិតយ៉ាងណាចំពោះ​បទ "Gee"?

  • 2021-08-24 01:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង "Gee” ចេញឆ្នាំ ២០០៩ របស់ Girls’ Generation ពិតជា​ទទួល​បាន​ការ​គាំទ្រខ្លាំង​បំផុត។ ស្របពេល​គ្រប់គ្នា​ពេញចិត្តបទ​នេះ ប៉ុន្តែ​ងាក​ទៅម្ចាស់បទ​គឺ Taeyeon វិញ​បែរជា​ស្អប់​ទៅវិញ។

ថ្មីៗនេះ​ Taeyeon បាន​បង្ហាញ​មុខ​ថត​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី Vogue Korea ហើយពេល​នោះ​ហើយដែល​នាងទម្លាយ​រឿងមួយ​ចំនួន​ទាក់ទង​នឹង​ការងារ។

លើកឡើង​ពី​បទ​ «Gee» Taeyeon បាន​និយាយថា​ កាលពីចេញដំបូង​ នាងពិតជា​ស្អប់​ណាស់៖ «ដំបូង​ខ្ញុំមិនស្រួល​ចិត្តជាមួយនឹង​បទ​ “Gee”! កាល​នោះ ខ្ញុំ​ចង់​ធ្វើអី​ឲ្យទាក់ទាញ និង​ឡូយ​ជាងហ្នឹង។ ខ្ញុំ​អត់ដឹងយ៉ាងម៉េច​ដែរ ខ្ញុំ​គិតថា​ចង់បះបោរទៀត ដូច្នេះ​ហើយខ្ញុំនិយាយថា​ បទ “Gee” ហ្នឹង​អត់ពីរោះទេ ពិបាក​ស្ដាប់ណាស់។

ខ្ញុំក៏ធ្លាប់បាន​និយាយរឿងហ្នឹង​ច្រើនដង​ណាស់ក្នុង​បទសម្ភាសដែរ។ ខ្ញុំ​ច្បាស់​ចិត្តហ្មងថា​ មាន​អត្ថបទ​ព័ត៌មាន​ជា​ច្រើនចេញផ្សាយ​ថា “Taeyeon មិនចូលចិត្តបទ “Gee” ទេ»

ប៉ុន្តែ​ក្រោយ​មក​ នាង​ក៏​ទទួល​ស្គាល់ថា​បទ​នេះ​ពិតជា​ល្បីណាស់។ គិត​ត្រឡប់​ទៅ​កាល​ពី​អាយុ​ខ្ទង់ ២០ ឬ​យុវភាព​ វា​កាន់​តែ​ធ្វើឲ្យយើងសប្បាយចិត្ត ព្រោះ​ជា​ពេល​ដែល​គ្រប់យ៉ាង​ស្រស់ស្រាយ និងពេញ​ដោយ​ភាពរីករាយ។ ម្យ៉ាង​នា​ងក៏មាន​អារម្មណ៍ថា​ចូលចិត្ត​ Concept បទ "Gee” ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី