Aubameyang រំឮកថា លីគ​សល់​៣៦​ប្រកួត​ទៀត ខណៈ​សប្ដាហ៍​នេះ Arsenal ជួប City

  • 2021-08-26 02:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang រក​បាន​៣​គ្រាប់​ម្នាក់​ជួយ​ Arsenal ​រក​ឃើញ​ជ័យជម្នះ​ដំបូង​ក្នុង​រដូវ​កាល​នេះ ក្រោយ​ឈ្នះ West Brom បាន​ឈាន​ទៅ​ជុំ​ទី​៣ League Cup។

​Arsenal បាន​យក​ឈ្នះ​លើ West Brom ដល់​​ទៅ​ ៦-០ ដោយ Aubameyang រក​បាន​៣​គ្រាប់​ម្នាក់​ឯង និង Nicolas Pepe, Bukayo Saka និង Lacazette ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ប្រធាន​ក្រុម​របស់​កាំភ្លើង​ធំ Aubameyang បាន​និយាយ​ថា មាន​អារម្មណ៍​សប្បាយ​ចិត្ត ដែល​ក្រុម​ឈ្នះ​ការ​ប្រកួត។ ហើយ​វា​គឺ​ជា​ការ​​កសាង​ទំនុកចិត្ត​ក្រុម​ឡើង​វិញ សម្រាប់​ប្រកួត​បន្ទាប់​ដែល​នឹង​ត្រូវ​ជួប Manchester City។

កីឡាករ​សញ្ជាតិ​ហ្គាបុង​បាន​បន្ថែម​ថា កីឡាករ​ទាំងអស់​​​នឹង​ព្យាយាម​​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​ទៅ​កាន់​អ្នក​គាំទ្រ​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន។ លីគ​នៅ​សល់​ ៣៦​ប្រកួត​ទៀត Arsenal នឹង​ប្រឹង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​រដូវ​កាល​នេះ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ