Aston Villa បរិច្ចាគ​ចំណូល​ពី​ការ​លក់​សំបុត្រ​ទៅ​កាន់​ក្លឹប​លីគ​លំដាប់​ ៤ ក្រោយ​ឈ្នះ​ League Cup

  • 2021-08-26 11:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Aston Villa បាន​បរិច្ចាគ​ចំណែក​របស់​ខ្លួន​ទាំង​អស់​ ដែល​បាន​ពី​ចំណូល​សំបុត្រ​ចូល​មើល​ការ​ប្រកួត​រវាង​ខ្លួន នឹង​ក្លឹប​លំដាប់​ទី៤​អង់គ្លេស​ Barrow AFC នៅ​ក្នុង​ក្របខ័ណ្ឌ​ពាន​ខារ៉ាបាវ ឬ ពាន​ League Cup អង់គ្លេស។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Barrow AFC

ក្នុង​ជំនួប​នោះ​ដែឬ​ Aston Villa លត់​ក្លឹប​លីគ​ទី៤នេះ​ក្នុង​លទ្ធផល ៦-០ ដល់​ដី​តែ​ម្ដង ដែល​លេង​នៅ​កីឡដ្ឋាន​សណ្ឋាគារ The Dunes ដែល​អាច​ផ្ទុក​មនុស្ស​សរុប​ប្រមាណ ៥ពាន់​នាក់។

តាម​លក្ខន្តិកៈ​របស់ League Cup ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ត្រូវ​ចែក​ឱ្យ​ក្រុម​ភ្ញៀវ​រហូត​ដល់​ទៅ ៤៥% តែ​ខាង Villa សម្រេច​ផ្ទេរ​ចំណែក​ទាំង​នេះ​ឱ្យ​ខាង​ក្លឹប​ម្ចាស់​ផ្ទះ​វិញ។

ជា​ការ​ឆ្លើយតប​ប្រធាន​ក្លឹប​ Barrow លោក Paul Hornby បាន​ថ្លែង​សារ​អំណរគុណ​ចំពោះ​ទឹកចិត្ត​របស់​ Aston Villa ហើយ​ជូន​ពរ​ឱ្យ​ក្លឹប​នេះ​សំណាង​ល្អ​នៅ​ក្នុង​រដូវ​កាល​នេះ៕

អត្ថបទ៖ ហ៊ីម រស្មី