បញ្ចុះតម្លៃ $50 ភ្លាមៗ សម្រាប់ការកម្ម៉ង់ទិញជាកញ្ចប់នៃកំពូលនាឡិកាឆ្លាតវៃ Galaxy Watch 4 និង កាសឥតខ្សែ Galaxy Buds 2

  • 2021-09-01 06:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតិថិជនទាំងអស់ត្រៀមខ្លួនហើយ ឬនៅ? ចាប់ពីថ្ងៃទី2 ដល់ទី៩ ខែកញ្ញា ឆ្នាំ 2021 នេះទៅ ក្រុមហ៊ុន សាមសុង មានកម្មវិធីប្រូម៉ូសិនពិសេស Pre-order ជាកញ្ចប់ នឹងមានការបញ្ចុះតម្លៃពិសេស 50 ដុល្លារ ភ្លាមៗ សម្រាប់ការកម្ម៉ង់ទិញទុកមុននូវ កំពូលនាឡិកាឆ្លាតវៃ Galaxy Watch 4 ស៊េរីចុងក្រោយបំផុត ឆ្នាំ 2021 និងកាសឥតខ្សែ Galaxy Buds 2 ស៊េរីចុងក្រោយបំផុត ឆ្នាំ 2021។

តើ Pre-order ជាកញ្ចប់គឺជាអ្វីទៅ និងមានអ្វីពិសេសអស្ចារ្យទៅ? កម្មវិធី Pre-order ជាកញ្ចប់ដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននាពេលនេះមានដូចជា៖

  • កញ្ចប់ទី 1 (តម្លៃពេញ $ 427 បញ្ចុះ $50) សល់ត្រឹម $ 377 ៖ Watch4 BT40 + Buds2 + SmartTag
  • កញ្ចប់ទី 2 (តម្លៃពេញ $ 457 បញ្ចុះ $50) សល់ត្រឹម $ 407 ៖ Watch4 BT44 + Buds2 + SmartTag
  • កញ្ចប់ទី 3 (តម្លៃពេញ $ 527 បញ្ចុះ $50) សល់ត្រឹម $ 477 ៖ Watch4 BT42 + Buds2 + SmartTag
  • កញ្ចប់ទី 4 (តម្លៃពេញ $ 557 បញ្ចុះ $50) សល់ត្រឹម $ 507 ៖ Watch4 BT46 + Buds2 + SmartTag

ដូច្នេះសូមអតិថិជនទាំងអស់កុំខកខាននូវការផ្តល់ជូនដ៏ពិសេសនេះឱ្យសោះ! ចាប់ផ្តើមទទួលយកកំពូលបទពិសោធន៍ពី កំពូលនាឡិកាដ៏ឆ្លាតវៃដែលដឹងពីសុខភាពរបស់អ្នកល្អបំផុត (The Watch That Knows You Best Ever) និង កាសឥតខ្សែដ៏ល្អបំផុតដែលផ្តល់នូវការកម្សាន្តក៏ដូចជានាំលោកអ្នកទៅពិភពដ៏អស្ចារ្យរបស់អ្នក ( Immerse Into Your World)។

បញ្ជាក់៖

  • សម្រាប់អតិថិជនដែលបានធ្វើការកម៉្មង់ទិញទុកមុននូវកម្មវិធីប្រូម៉ូសិននេះសូមអញ្ជើញមកទទួលយកកញ្ចប់ (Pre-order) របស់ខ្លួននៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2021 (ភ្នំពេញ & បណ្តាខេត្តនានា) នៅតាមហាងទូរស័ព្ទ ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ដែលលោកអ្នកបាន Pre-order ផ្ទាល់។

  • តម្លៃកញ្ចប់ Pre-order នីមួយៗគឺដូចគ្នាទាំងអស់នៅគ្រប់ហាងដែលបានកំណត់។

  • អតិថិជនត្រូវអញ្ជើញមក Pre-order ដោយខ្លួនឯងផ្ទាល់នៅតាមហាងទំនើប ឬដេប៉ូចែកចាយ សាមសុង ដែលបានកំណត់។

  • សូមភ្ជាប់មកជាមួយនឹងអត្តសញ្ញាណបណ្ណនៅពេលធ្វើការ Pre-order។

  • អតិថិជនតម្រូវឱ្យតម្កល់ប្រាក់ 30 ដុល្លារ សម្រាប់ Pre-order កញ្ចប់នីមួយៗ

  • អតិថិជនម្នាក់អាច Pre-order បានតែ 1 កញ្ចប់ប៉ុណ្ណោះ។

  • ស្តុកមានកំណត់អ្នក Pre-order មុនបានមុន។

  • ក្នុងករណីមានជម្លោះរាល់ការសម្រេចចិត្តនានាពីក្រុមហ៊ុន គឺជាការសម្រេចចិត្តចុងក្រោយ។

  • ក្រុមហ៊ុន សាមសុង មានសិទ្ធិក្នុងការបញ្ចប់ការ Pre-order មុនកាលបរិច្ឆេទកំណត់ក្នុងករណី Pre-order បានដល់ចំនួនកំណត់

តោះ! នៅចាំអីទៀតទៅ? ប្រញាប់អញ្ជើញទៅហាងលក់ និងចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា (Pre-order) ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ៕

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អត្ថបទពេញនិយម