Girls' Generation តែងរង់ចាំឱកាសចេញបទជុំគ្នា ជាពិសេសនៅឆ្នាំក្រោយ ចំខួប ១៥ឆ្នាំ

  • 2021-09-03 02:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ចូលរួមកម្មវិធី «You Quiz On The Block» សមាជិក Girls’ Generation ពិតជាបង្កការភ្ញាក់​ផ្អើលខ្លាំង​ដល់អ្នកគាំទ្រ ព្រោះតែនេះជាការជួបជុំគ្នាលើកដំបូងលើកម្មវិធីទូរទស្សន៍ ក្រោយពួកស្ងាត់ការងារក្រុម ដោយសារការងាររៀងខ្លួន។

ស្របពេល​ជជែកគ្នាលេងពីនេះពីនោះ សមាជិកទាំង ៨ក៏បាន​និយាយពីអ្នកគាំទ្រដែលតែងចង់ដឹង ថា​តើពេលណាក្រុមវិលមកជុំគ្នា?

ពិធីករបាន​សួរសាមីខ្លួនទាំង ៧ដែរថា​តើ ពួកគេ​មាន​គម្រោង ចេញបទ​ចម្រៀងជាក្រុមឬអត់នា​ពេល​អនាគត? ឆ្លើយតបនឹង​រឿងនេះ YoonA បាននិយាយថា៖ «យើងតែងតែលើកយក​រឿងនេះមក​និយាយ យើងតែងតែបើកចិត្តរហូត»

ពេល​ឮហើយ ពិធីករ Yoo Jaesuk បន្លឺ៖ «ខ្ញុំគិតថា ដោយសារគ្រប់គម្រប់ខួប ១៥ឆ្នាំនៅឆ្នាំក្រោយ វាអាចជារឿងល្អបំផុតបើអ្នកធ្វើអ្វីមួយជាមួយគ្នា»

Sunny តបថា៖ «ខ្ញុំគិតថា​ យើងនឹង​ធ្វើហើយអ៊ីចឹង ដោយសារបងប្រុសនិយាយបែបហ្នឹងទៅហើយ»

អ្វី​ដែល​បាន​លើកឡើង​នេះ បាន​ផ្ដល់​ជា​ក្ដីសង្ឃឹម​សម្រាប់អ្នកគាំទ្រទាំងអស់ ព្រោះ​យ៉ាងណាទោះបីជា​មិនទាន់មាន​ការ​បញ្ជាក់ផ្លូវការ ប៉ុន្តែអាច​ជា​តម្រុយនៃការ​ត្រឡប់មកវិញ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី