អេស្ប៉ាញ​ចាញ់​វគ្គ​ជម្រុះ World Cup ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត ៣ទសវត្ស

  • 2021-09-03 11:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាញ់​ស៊ុយអែត​ក្នុង​លទ្ធផល ២ ទល់​នឹង ១ ធ្វើ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ចាញ់​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​ពិភពលោក World Cup ជា​លើក​ដំបូង​ក្នុង​រយៈពេល ២៨ឆ្នាំ។

ក្រុម​ចុង​ក្រោយ​ដែល​ធ្វើ​ឱ្យ​អេស្ប៉ាញ​ចាញ់​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​អឺរ៉ុប​នេះ​គឺ ក្រុម​ជម្រើស​ដាណឺម៉ាក ដែល​យក​ឈ្នះ​អេស្ប៉ាញ​ក្នុង​លទ្ធផល ១ ទល់​នឹង ០ កាល​ពី​ឆ្នាំ១៩៩៣។

ចាប់​តាំង​ពី​ពេល​នោះ​មក អេស្ប៉ាញ​ឈ្នះ​វគ្គ​ជម្រុះ​ World Cup ចំនួន ៥២ដង និង​ស្មើ​ ១៤ដង។

អេស្ប៉ាញ​ និង​ស៊ុយអែត​ស្ថិត​នៅ​ពូល B ដោយ​មក​ទល់​ពេល​នេះ​ស៊ុយអែត​កំពុង​តែ​ឈរ​កំពូល​តារាង ជាមួយ​នឹង​ ៩ពិន្ទុ ខណៈ​អេស្ប៉ាញ​ជាប់​លេខ ២ មាន ៧ពិន្ទុ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី